ទណ្ឌកម្មអាមេរិកបានធ្វើឲ្យវេណេស៊ូអេឡាខាតបង់ថវិកា១៣០ពាន់លានដុល្លារ

144

អន្តរជាតិ៖ ​តាមRTបានផ្សាយឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រទេសវេណេស៊ូអេឡាបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ចដោយសារការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។


ឯកអគ្គរដ្ឋទូតវេណេស៊ូអេឡាប្រចាំប្រទេសរុស្សីបាននិយាយថា៖ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឲ្យអន្តរាយសេដ្ឋកិច្ចនៃប្រទេសវេណេស៊ូអេឡាប្រមាណ១៣០ពាន់លានដូល្លារ។


លោកឯកអគ្គរដ្ឋទូតបានប្រៀបធៀបថា ទឹកប្រាក់ខាតបង់នេះគឺគ្រប់គ្រាន់សម្រាប់ការជម្រុញសេដ្ឋកិច្ច នៃប្រទេសបូលីវីរយៈពេល៩ឆ្នាំ៕