បំផ្ទុះរថយន្តទេសចរណ៍នៅតំបន់ពីរ៉ាមីដនៃប្រទេសអេហ្សីបរបួសមនុស្ស១៦នាក់

102

មនុស្សចំនួន១៦នាក់ដែលជាភ្ញៀវទេសចរកំពុងជិះរថយន្ត ទៅទស្សនាតំបន់ពីរ៉ាមីដដ៏ល្បីល្បាញបានក្លា យទៅជាផ្ទាំងស៊ីបនៃការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី១៩ខែឧសភាម្សិលមិញនេះ។

ភ្ញៀវទេសចរជនជាតិអាហ្វ្រិកខាងត្បូងភាគច្រើនជាអ្នករងគ្រោះក្នុងការវាយប្រហារនេះដែលកើតមានឡើងនៅក្បែរសារៈមន្ទីរGrand Egyptianនៃតំបន់Giza។អ្នករងរបួសទាំងនោះមួយចំនួនគឺមុតកញ្ចក់រថយន្តតែប៉ុ ណ្ណោះហើយកំពុងដេកសម្រាកក្នុងមន្ទីរពេទ្យ។

គេមិនទាន់បានដឹងតើក្រុមណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។គួរបញ្ជាក់ថាកាលពីអំឡុងខែធ្នូឆ្នាំ២០១៨ក៏មានការវាយប្រហារនៅតំបន់នេះដែលបណ្ដាលឲ្យអ្នកទេសចរវៀតណាម៣នាក់រងរបួសធ្ងន់និងអ្នកបកប្រែបានស្លាប់។ក្រុមដែល្រើនតែធ្វើសកម្មភាពនៅតំបន់នេះគឺពួកសកម្មជនអ៊ីស្លាមក្បាលរឹង៕