មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង៖ យើងចង់បានសន្តិភាព តែក៏អត់ខ្លាចសង្គ្រាមដែរ

0
92

លោកឧត្តមសេនីយ៍Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយប្រាប់ទីភ្នាក់សារព័ត៌ មានThe Fars News Agency ថា៖ ប្រទេសអ៊ីរ៉ង់អត់ចង់ធ្វើសង្គ្រាមជាមួយអាមេរិកទេ ហើយអាមេរិកក៏ គ្មានឆន្ទះនឹងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែរ។ យើងចង់បានសន្តិភាព ប៉ុន្តែយើងក៏មិនខ្លាចនឹងធ្វើសង្គ្រាមដែរ។

លោកSalamiបានប្រកាសជាសារ សារធារណៈបែបនេះក្នុងអំឡុងពេលដែលភាពតានតឹងកំពុងកើតមា នឡើងយ៉ាងខ្លាំងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយក៏ស្របពេលដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេនឹងរួមជាមួយក្រុមសម្ព័ន្ធមិត្តបើកការវាយប្រហារនៅពេលដែលការពង្រាយកងនាវាចំបាំងបានធ្វើ ឡើងរួចហើយនៅតំបន់ឈូងសមុទ្រពែក្សរ៍។

កន្លងមកនេះកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍អាមេរិកបានបញ្ជូនកងទ័ពប្រមាណ១២០.០០០ ទៅកាន់ទីនោះរួចជាស្រេច ប៉ុន្តែលោកដូណាល់ត្រាំបានហៅព័ត៌មាននោះថាជាព័ត៌មានFake Newsតែ ប៉ណ្ណោះ៕

Facebook Comments