លោកត្រាំមិនត្រូវចំណាយលុយអត់ប្រយោជន៍ក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

0
85

បរទេស៖ នៅថ្ងៃទី១៧ខែឧសភានេះបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិតេយ្យលោកស្រីTulsi Gabbardបានចេញមកព្រមាន លោកត្រាំក្នុងពេលដែលភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានឈានដ ល់កម្រឹតកំពូលហើយនោះ។បេក្ខជនប្រធានាធិបតីរូបនេះបាននិយាយថា លោកត្រាំកំពុងតែរៀបចំឲ្យមានសង្គ្រាមជាច្រើនក្នុងពេលដែលគាត់កំពុងកាន់តំណែងប្រធានាធិបតី។

អ្នកស្រីបានបន្ថែមថា លោកត្រាំកំពុងតែស្ថិតនៅក្បែរទីតាំងនៃការធ្វើសង្គ្រាមមួយជាមួយប្រទេសអ៊ីរ៉ង់ដែ លនោះគឺជាការធ្វើសង្គ្រាមមួយដែលចំណាយលុយយ៉ាងច្រើននិងអត់ប្រយោជន៍ទាលតែសោះ។លោកត្រាំត្រូវតែដកខ្លួនចេញពីជម្លោះនេះ និងត្រូវសន្យាថាកុំឲ្យមានការជំពាក់ជំពិនជាមួយជម្លោះជាមួយអ៊ីរ៉ង់ ឲ្យសោះ។

ប្រជាជនអាមេរិកត្រូវបានគេភូតកុហកបោកប្រាស់ម្តងរួចមកហើយកាលពី ការវាយលុកចូលប្រទេសអ៊ីរ៉ា ក់ ដែលបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់ និងបញ្ឆេះភ្លើងសង្គ្រាមឲ្យឆេះសន្ធោរសន្ធៅនៅមជ្ឈឹមបូព៌ារ ហូតមកដល់បច្ចុប្បន្ន និងបង្កើតឲ្យមានក្រុមជ្រុលនិយមទៀតផង។អ្នកស្រីបានបន្ថែមទៀតថា អីឡូវនេះការភូតកុហកដូចគ្នាដដែលនេះកំពុងតែត្រូវបានគេធ្វើយ៉ាងលាក់កំបាំងម្តងទៀតហើយ៕

Facebook Comments