ក្លឹបបាល់ទាត់មួយនៅអង់គ្លេសត្រូវបានឧបត្ថម្ភដោយក្រុមគ្រួសារអូសាម៉ា ប៊ីនឡាដេន

172

តាមRTបានផ្សាយឲ្យដឹងថា ក្លឹបបាល់ទាត់Sheffield Unitedនៅប្រទេសអង់គ្លេសត្រូវបានឧបត្ថម្ភថវិកា មួយផ្នែកដោយក្រុមគ្រួសារមេភេរវកម្មពិភពលោក អូសាម៉ាប៊ីន ឡាដេន។

ក្លឹបមួយនេះនឹងត្រូវឡើងមកក្របខណ្ឌEnglish Premier-Leagueនៅរដូវកាលថ្មីនេះហើយ។តុលាការ កំពុងធ្វើការពិចារណាក្រោយពីការរកឃើញថាម្ចាស់ក្លឹបSheffield Unitedបានខ្ចីប្រាក់របស់ក្រុមគ្រួសារ អូសាម៉ា ប៊ីនឡាដេនយកមកពង្រឹងក្លឹបរបស់ខ្លួន។

របាយការណ៍លំអឹតបានបង្ហាញឲ្យដឹងថាម្ចាស់ក្លឹបលោកប្លាដេបានខ្ចីប្រាក់របស់ក្រុមគ្រួសារអូសាម៉ាប្រមាណជាង៣លានផោន។មកដល់ពេលនេះគេមិនទាន់ដឹងថាតើតុលាកានឹងចាត់វិធានការយ៉ាងណាចំពោះក្លឹបSheffield Unitedនៅឡើយទេ៕