ឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទបានពីរនាក់ !!

0
554

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ សន ដារ៉ា ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី២ មានឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកទាំងពីរឃាត់ខ្លួននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ និងវេលាម៉ោង០៣:១០នាទីក្នុងទឹកដីខណ្ឌដង្កោក្រោមការសហការគ្នាជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ហើយប្រគល់អោយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដែលជាចំណុចកើតហេតុ ចំណែកជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងខ្លួនទាំង២នាក់។

ជនរងគ្រោះមានឈ្មោះ សុត សុភក្ត្រ័ ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ ៕

Facebook Comments