យុវជនម្នាក់ ទៅបរបាញ់សត្វក្នុងព្រៃរៀលកៃកាំភ្លើងកែច្នៃ រងរបួសធ្ងន់

0
490

ករណីរៀលកៃកាំភ្លើងកែច្នៃត្រូវខ្លួនឯងបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុច ព្រៃការពារមួយកន្លែង ស្ថិតនៅក្នុងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស។

មន្ត្រីនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ថល់ វុយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិឡាវ បានរងរបួសធ្ងន់ធ្ងរ។

មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុ នៅវេលាលាម៉ោង១២និង ៣៥នាទីថ្ងៃត្រង់ថ្ងៃដដែល ឈ្មោះ ថល់ វុយ និងបងប្អូននាំគ្នាដើរព្រៃទៅ បរបាញ់សត្វស្វា ខណ:ពេលបាញ់សត្វស្វាធ្លាក់ក៏បានរត់ទៅចាប់យក ស្រាប់តែកាំភ្លើងខ្យល់ទាក់នឹងមែកឈើមួយ ក៏ផ្ទុះត្រូវចំពោះខ្លួនឯងរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យជនរងគ្រោះឃើញថាពិតជារៀលកៃកាំភ្លើងកែច្នៃត្រូវខ្លួនឯងពិតប្រាកដមែន។

បន្ទាប់មកជនរងគ្រោះត្រូវបានអាណាព្យាបាលដឹកយកទៅព្យាបាល នៅមណ្ឌលសុខភាពស្រុកអណ្តូង មាសដើម្បីជួយសង្គ្រោះអាយុជីវិត៕

Facebook Comments
Loading...