ស.រ.អា. បញ្ជា​ឲ្យ​បុគ្គលិក​ មិន​ចាំបាច់ចាក​​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ នៅ​ពេល​មាន​ភាព​តាន​តឹង​​ជាមួយ​​អ៊ីរ៉ង់

119

បរទេស៖ សហរដ្ឋ​អាមេរិក ​បាន​បញ្ជា​ឲ្យ​បុគ្គលិករបស់​ខ្លួន ​មិន​ចាំ​បាច់​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ ​កាលពី​ថ្ងៃ​ពុធ​ ​ជា​ចំណាត់​ការ​មួយ​​ដែល​កើត​មាន​ឡើង ​នៅ​ពេល​ដែល​រដ្ឋ​បាល​របស់​ប្រធានា​ធិបតីលោក​ ត្រាំ ​បាន​ព្រមាន​ពី​ការ​គំរាម​កំហែង​ដ៏​ខ្លាំង ​ប្រឆាំង​នឹង​កង​កម្លាំងអាមេរិកាំង ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ​ដោយ​ប្រទេស​អ៊ីរ៉ង់​ ឬ​កង​កម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ។

សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បាន​ចុះ​ផ្សាយ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​ទីក្រុង​បាដាក ​បាន​ឲ្យ​ដឹងថា ​បទ​បញ្ជា​នេះ ​ត្រូវ​អនុវត្ត​ទាំង​បុគ្គលិក​នៅ​ទីនោះ ​និង​នៅ​ឯ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក ​ក្នុង​ទីក្រុង​ Irbil ។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ច្រាន​ចោល​សេច​ក្តី​រាយការណ៍​ថា ​លោក​កំពុង​ពិចារណា​បញ្ជូន​កងទ័ព ​១​សែន​២ម៉ឺន​នាក់​ ទៅ​ទប់​ទល់​ជាមួយ អ៊ីរ៉ង់ ប៉ុន្តែ​ក៏មិនបាន​ច្រាន​ចោល ​ពី​ការ​ដាក់​ពង្រាយ​ទាហាន​កាន់​តែ​ច្រើន​ឡើង ​នៅថ្ងៃ​អនាគត​នោះដែរ ។

លោកប្រធានា​ធិបតី ត្រាំ ត្រូវបាន​កាសែត​ New York Times​ ដកស្រង់សំដីថា សេតវិមាន​កំពុង​ពិចារណា​ ផែនការ​បញ្ជូន​កងទ័ព ​១សែន​២ម៉ឺន​នាក់ ទៅ​កាន់​តំបន់​នោះ​ថា ​ជា​ព័ត៌មាន​ក្លែងក្លាយ ។ ក្រសួង​ការពារជាតិ​​សហរដ្ឋ​អាមេរិក ​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ ​និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-52​ ទៅ​កាន់​តំបន់​នោះ​រួច​ហើយ​ ក្នុង​រយៈ​ពេល​បី​បួន​ថ្ងៃ​កន្លង​មក​នេះ ​ដោយ​មាន​​មីស៊ីល​ Patriot ​ប្រើដោយ​ថ្ម​ពិល ​និង​នាវា​ដែល​យន្តហោះ​អាច​ចុះ​ចត​បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ ។

តាម​សេចក្តី​រាយការណ៍​របស់​កាសែត ​New York Times​ បាន​ឲ្យ​ដឹងថា ​កងទ័ព​១ សែន​២ម៉ឺន​នាក់​ ដែលស្ថិត​នៅ​ក្រោម​ការ​ពិចារណា​នោះ នឹង​មិន​ត្រូវ​ប្រើ​ប្រាស់​ ដើម្បីទន្ទ្រានប្រទេស​អ៊ីរ៉ង់ទេ ។ (CNA ថ្ងៃទី១៦ ខែឧសភា)