ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ដែលធ្វើសកម្មភាពគាស់ និងកាត់សោផ្ទះ

0
546

ភ្នំពេញ៖ មានករណីជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពគាស់ និងកាត់សោផ្ទះរបស់គាត់ ដើម្បីចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ប៉ុន្តែសំណាងល្អ ម្ចាស់មកទាន់ ជនសង្ស័យក៏នាំគ្នារត់បាត់អស់ទៅ បន្សល់ទុកសម្ភារ មេសោដាច់ ចំនួន១ ខណ:មេសោចំនួន ២ទៀត ត្រូវបានជនសង្ស័យយកទៅបាត់ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៤៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ គ្រាន់តែទៅឈរមេីលនៅមុខផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ​ រីឯម្ចាស់ផ្ទះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ។

ពលរដ្ឋសំណូមពរដល់លោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងមូលដ្ឋានរបស់លោក ជាពិសេសប៉ុស្តិ៍នីមួយៗ ឲ្យជួយល្បាតទាំងយប់ទាំងថ្ងៃ កុំឲ្យមានមន្ត្រីប៉ូលិសខ្លះ ចេញល្បាតតែមួយភ្លែត ហើយមិនទាន់បានសាច់ការផង​ ចូលប៉ុស្តិ៍ដេកវិញបាត់​ ។

គួរបញ្ជាក់ថា​ មួយរយះ​នេះ​ បទល្មើស​ក្នុងមូលដ្ឋាន​ កេីតឡេីងជាហូរហែ សម្បូរហូរហែល ហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចខណ្ឌច្បារអំពៅទាល់តែសោះ ធ្វើឲ្យពលរដ្ឋក្នុងខណ្ឌច្បារអំពៅ មានការភ្ញាក់ផ្អើល ព្រួយបារម្ភពីបញ្ហាខាងលើនេះជាខ្លាំង៕

Facebook Comments