រថយន្តម៉ាក​FUSO បើកមកប៉ះរថយន្តតាកូម៉ា លើផ្លូវជាតិលេខ៤

0
439

ព្រះសីហនុ៖​ ស្រុកកំពង់សិលាម៉ោង៧’៣០នាទីថ្ងៃទី១៦ ខែឧសភា ២០១៩ លេីផ្លូវជាតិលេខ​ ៤​ ចំណុចចន្លោះគីឡូម៉ែត្រលេខ​ 138-139​ ស្ថិតក្នុង​ភូមិ/ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តម៉ាក​FUSO​ ក្បាលព៌ណខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ​3E-7627 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ​ ឆាយ សម្បិត្តភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរបើកបរ​ មានទីលំនៅភូមិត្រពាំងខ្នា​ ឃុំយុទ្ធសាមគ្គី​ ស្រុក​ឧដុង្គ​​ខេត្ត​កំពង់ស្ពឺ។

លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តរបូតកង់ខាងក្រោយផ្នែកខាងឆ្វេងបានមកប៉ះរថយន្តតាកូម៉ាពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-3815 មានទិសដៅពីភ្នំពេញ​ទៅខេត្តព្រះសីហនុ​ បើកបរដោយឈ្មោះ​ ហួត ហ៊ុយលីន​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅភូមិក្បាលទំនប់​ សង្កាត់បឹងទំពុន​ ខ័ណ្ឌ​មានជ័យ ភ្នំពេញ រថយន្តតាកូម៉ាខូចខាតផ្នែកខាងមុខទាំងស្រុងតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

រថយន្តទាំងពីរត្រូវបានកំលាំងជំនាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយតាមនិតិវិធី។

Facebook Comments
Loading...