ស្រលាញ់គ្នាជាង១ឆ្នាំ ឡើងផ្ទះសំណាក់រួមរ័កជាច្រើនដង ត្រូវជាប់ខ្នោះដោយសារម្តាយខាងស្រីដឹងរឿង

0
517

​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ជា​ម្តាយ​ក្មេងស្រី​ម្នាក់ បាន​បាត់​កូនស្រី​រយៈពេល​២​ថ្ងៃ ហើយ​ដើរ​គ្រប់​ច្រកល្ហក​ ក៏តាម​ទាន់​ឃើញ​នៅ​ជាមួយ​យុវជន​ម្នាក់ និង​កំពុង​រួមរ័ក ជាមួយ​កូនស្រី​របស់​ខ្លួន បន្ទាប់ពី​ឃើញ​កូនស្រី​របស់​ខ្លួន​កំពុង​រួមរ័ក​រួច​ហើយ​ម្តាយ​ដឹក​ដៃ​កូនស្រីទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​យុវជន​នោះ ។​

​យុវជន​ម្នាក់​នោះ និង​ក្មេង​ស្រី​នោះ បាន​ស្រឡាញ់គ្នា​​ប្រហែល​ជាង​១​ឆ្នាំ​មកហើយ ​ព្រមទាំង​ធ្លាប់ ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់ និង​ផ្ទះជួល​រួមរ័ក​មេត្រី​សម្រេច​ជាច្រើន ដង​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៤ ឧសភា ២០១៩ នៅក្នុង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក​។​

​យុវជន​សង្ស័យ ឈ្មោះ លី ឌី​ជេ​ម ហៅ រ៉ូ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ខាង​លើ សមត្ថកិច្ច​ពិនិត្យ​ពិនិត្យ​ទឹក​ម​នោម ឃើញ​មាន​សារ​ធារុ​ញៀន​ផងដែរ​។ ចំណែក​ក្មេងស្រី​រងគ្រោះ មាន​អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ​។​

មុនពេល​កើតហេតុ គឺ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ ក្មេងស្រី​នោះ បាន​ចេញពីផ្ទះ ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ ឲ្យដឹង​ឡើយ ធ្វើឲ្យ​ឪពុក​ម្តាយ និង​ក្រុមគ្រួសារ​ភ័យ​ស្លន់ស្លោ ដើរ​រក​នាង គ្រប់​ទីកន្លែង តែ​រក​មិនឃើញ​នាង​ឡើយ​។​

លុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ម្តាយមីង​បង្កើត​ក្មេងស្រី​នោះ បាន​ប្រទះ​ឃើញ​នាង​កំពុង​តែ​នៅ​ជាមួយ​យុវជនសង្ស័យ​ក្នុង​បន្ទប់​ជួល ទីតាំង​កើតហេតុ ភ្លាមនោះ ម្តាយមីង​ក្មេងស្រី​រងគ្រោះ បាន​ទូរស័ព្ទ​ប្រាប់​បងស្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​។ បន្ទាប់ពី​ទទួលដំណឹង​ពីប្អូនស្រី​ប្រាប់​ភ្លាម ម្តាយ​ក្មេងស្រី​រងគ្រោះ ក៏​ប្រញាប់​រួត​រះ​មក ឃើញ​កូនស្រី​របស់​ខ្លួន​នៅ​ជាមួយ​យុវ​ជនសង្ស័យ​នោះ​ពិតប្រាកដ​មែន ហើយក៏​បាន​ទូរស័ព្ទ​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក ឲ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​យុវជន​នេះ នាំ​ទៅ​ធ្វើ​ការសាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច យុវ​ជនសង្ស័យ​បាន​សារភាពថា រូបគេ​និង​ក្មេងស្រី​រងគ្រោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ មកម្ល៉េះ​។ ដោយ​ពួកគេ​បាន​ព្រមព្រៀង​ណាត់គ្នា​រួមភេទ​សម្រេច​ជា​បន្តបន្ទាប់ ចំនួន​៨​ដង​មក​ហើយ លុះ​នៅ​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ម្ដាយ​សង្សារ​របស់​ខ្លួន​តា​ម​ទាន់ ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួនបែ​ប​នេះ​តែម្ដង​។ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ជនសង្ស័យ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

Facebook Comments