ក្នុងឱកាសឈប់សម្រាករយៈពេលពីថ្ងៃទី១១-១៥ នៃពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន១៦.៥២៣នាក់

0
445

លោក ង៉ែត ពិទូ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តរតនគិរីបានឲ្យដឹង នៅល្ងាចថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ថាក្នុងឱកាសឈប់សម្រាក រយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១១,១២,១៣,១៤,១៥, ខែឧសភាឆ្នាំ២០១៩ នៃពិធីបុណ្យចម្រើនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំនួន១៦.៥២៣នាក់ ។

ប្រធាន មន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ខេត្ត ទទួលបានភ្ញៀវ ទេសចរណ៍ សរុប១៦.៥២៣នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៥.៩១៦ នាក់ ភ្ញៀវអន្តរជាតិ ៦០៧នាក់។ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មានការកើនឡើង៣,០២%
ខណះដែលឆ្នាំ២០១៨មានចំនួន១៦.០៣៨នាក់តែប៉ុណ្ណោះក្នុងនោះភ្ញៀវជាតិមានការកើនឡើង ២.៩២% និងភ្ញៀវអន្តរជាតិមានការកើនឡើង ៥,៧៤%។

លោក បន្តថាមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេមាន ដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់អូរសិនលែ ទឹកជ្រោះកាចាញ និងទឹកធ្លាក់ចាអ៊ុង៕

Facebook Comments
Loading...