ប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកNEX ពណ៌ទឹកក្រូច លាយស ស្លាកលេខភ្នំពេញ1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង

0
531

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានចុះល្បាតពួនស្ទាក់ តាមភូមិសាស្រ្តស្មុគស្មាញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកNEX ពណ៌ទឹកក្រូច លាយស ស្លាកលេខភ្នំពេញ1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើបងប្អូនប្រជាពលរដ្ឋណា បានបាត់ម៉ូតូ ដែលមានភិនភាគដូចខាងលើ សូមបងប្អូនទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 ខាងសមត្ថកិច្ចនឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ៕

Facebook Comments