វេទិការផ្សព្វផ្សាយនគរបាលជួបប្រជាពលរដ្ឋតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹង…!

0
555

កណ្ដាល៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានធ្វីេពិធីវេទិការសាធារណៈផ្សព្វផ្សាយនគរបាលជួបប្រជាពលរដ្ឋនាព្រឹកថ្ងៃពុធ ១២កើខែពិសាខឆ្នាំកុរ សំរិទ្ធិស័ក ពុទ្ធសក២៥៦៣ (ច័ន្ចកតិ) នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ (សុរិយគតិ)ពីធីនេះបានធ្វើនៅ
ក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

វេទទិការសាធារណៈផ្សព្វផ្សាយនគរបាលជួបប្រជាពលរដ្ឋនេះបានដឹកនាំដោយលោក យង់ គង់ អធិការរងស្រុកកណ្ដាលស្ទឹងនាយប៉ុស្តិ៍នាយរង និង មន្រ្តី ប៉ុស្តិ៍ដោយបានសហការណ៍ចូូលរួមពីលោក មេភូមិ បឹងខ្យាងលោកអនុភូមិ បឹងខ្យាង ប្រជាពលរដ្ឋ ចូលរួួមសរុបទាំងអស់ចំនួន ៥៥នាក់ -ស្រី ៣៥ នាក់។

ហើយខ្លឹមសារសំខាន់ៗដែលបានលើកឡើងក្នុងពីធីនោះគឺ គោលនយោបាយភូមិឃុំមាន សុវត្តិភាពទាំង ៩ ចំណុចរបស់រដ្ឋាភិបាលពិសេស ៖

១ គ្រឿងញៀន

២ គ្រេាះថ្នាក់ចរាចណ៏

៣ ល្បែងសីុសងនឹងបញ្ហាប្រឈបផ្សេងៗ។

ក្នុងនោះដែរការលើកឡើងកង្វល់ របស់ប្រជាពលរដ្ឋ គឺកើនឡើងនាក់ប្រើប្រាស់គ្រឿញៀននឹងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ពួកគាត់ពិសេសគី(កន្ទុយលេខនឹងល្បែងជុលមាន់តាមទូរស្សន៍នៅតូបកាហ្វេផងដែរ)

ពួកគាត់(ប្រជាជន)បានសំណូមពរដល់លោកអធិការស្រុកនឹងមន្ត្រីពាក់ព័ន្ធទាំងអស់អោយបោសសំអាតអោយអស់ក្រុមនាក់លេងល្បែងនឹងប្រើប្រាស់គ្រឿងញៀនទាំងនុះអោយបាននឹងជួយសំរួលចរាចរណ៍នៅពេលរដូវបុណ្យទៀនម្តងៗតាមទីប្រជុំជននឹងផ្សារដែលនៅជាប់នឹងផ្លូវជាតិផងដែរ៕ ដោយ សនសុភ័ក្ដ

Facebook Comments