ឃាត់ខ្លួនជនសង្ស័យបីនាក់ក្នុងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង…!

0
466

កណ្ដាល៖ នៅថ្ងៃ អង្គារ៍១១ ខែ ពិសាខ ឆ្នាំ កុរ ឯកសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០១៩សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យបានបីនាក់មកអធិការដ្ឋានស្រុកក្នុង
ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦នឹង១០នាទីចំនុចកើតហេតុ៖ ភូមិ ព្រះពុទ្ធ ឃុំ ព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យចំនួន ០៣នាក់ ១.ឈ្មោះ សៅ អាហ្សា ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទួល ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្ត តាកែវមុខរបរកម្មករសំណង់ ( ឃាត់ខ្លួន)។ ២. ឈ្មោះ អេង វណ្ណៈ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ទួល ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្ត កណ្ដាលមុខរបរកម្មករសំណង់(ឃាតខ្លួន)។ ៣-ឈ្មោះ ចៀន ហៅ ខួចភេទ ប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិ ទួល ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្ត តាកែវ (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត កំម្លាំងផ្នែកជំនាញទទួលបានពត៌មានពីមហាជនល្អថាមានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំនុចកើតហេតុ។

ក្រោយពីទទួលបានពត៌មានភ្លាម កំម្លាំងផ្នែកជំនាញបាន ចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានបង្រ្កាប់ ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានថ្នាំញៀនចំនួន០១កញ្ចប់ដែលជនសង្ស័យឈ្មោះ ចៀនទំលាក់ចោលហេីយគេចខ្លួនបាត់ រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានតែម្តង។

នៅចំពោះសមត្តកិច្ចជនទាំង០២នាក់ បានសារភាពថាថ្នាំញៀន០១កញ្ចប់ខ្លួនបានទិញពីជនមិនស្គាល់អត្តសញ្ញាណ ក្នុងតំលៃ ៥០០០០៛(ប្រាំពីរម៉ឺនរៀល) ដើម្បីយកទៅប្រេីប្រាស់ ។

បច្ជុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...