កាប៉ាល់ដឹកប្រេងក្រុមហ៊ុនសាវីមិចបង្កការឆាបឆេះទាំងព្រឹកនៅខណ្ឌឬស្សីកែវ

0
518

ភ្នំពេញ៖ កាប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច ១គ្រឿង ត្រូវអណ្តាតឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចទាំងព្រឹកព្រលឹម ។

ហេតការណ៍ឆេះកាប៉ាល់ដឹកប្រេង ក្រុមហ៊ុន សាវីមិច នេះ កើតឡើង នៅវេលាម៉ោង០៥និង១៥ នាទី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេង ក្រុមហ៊ុន សាវីមិច ក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ការិយាលយ័អគ្គីភយ័ចំនួន ០៩គ្រឿង បាញ់អស់ ចំនួន ០៥ គ្រឿង នឹងអូបរ័បាញ់ទឹករបស់ការិយាលយ័ជើងទឹក ចំនួន ០២គ្រឿង។

សម្ភារះខូចខាត រួមមាន កាប៉ាល់ចំនួន ០១ភ្រឿង និងប្រេងចំនួន ៣០ម៉ឺន លីត្រ ។ រងរបួសមនុស្សម្នាក់ធ្ងន់ នឹងម្នាក់ទៀតបាត់ខ្លួន កំពុងធ្វើការស្រាវជ្រាវ។
ករណីនេះត្រូវបានពន្លត់រលត់ជាស្ថាពរនៅម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃ ខែដដែល ៕

Facebook Comments