ចៅក្រមកាយសម្ព័ន្ធអន្តរជាតិកម្ពុជា២រូបទៅចូលរួមសិក្ខាសាលានៅហ្វីលីពីន

0
88

ភ្នំពេញ: យប់ម៉ិញ(១៣ឧសភា)ចៅក្រមកីឡាកាយសម្ព័ន្ធកម្រិតអន្តរជាតិកម្ពុជាចំនួន២រូបបានចេញដំណើរទៅកាន់ប្រទេសហ្វីលីពីនហើយដើម្បីចូលរួមក្នុងសិក្ខាសាលាចៅក្រមអន្តរជាតិនៅទីនោះដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០មកដល់ ។

លោកណយ ផាណាដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថាចៅក្រមកម្ពុ
ជាទាំង២រូបនោះគឺសោ សុផេង និងលោកវាស សារិទ្ធពួកគេសុទ្ធតែធ្លាប់បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និង ចិនក្នុងថានៈជាចៅក្រមអន្តរជាតិ ។

ពួកគេទាំង២នឹងត្រឡប់មកវិញនៅថ្ងៃទី១៧ឧសភា ។សិក្ខាសាលានេះមានប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមដែលនេះជាសិក្ខាសាលាមួយសម្រាប់ស៊ីហ្គេមលើកទី៣០ដើម្បីឲ្យពួកគេធ្វើការវិនិច្ឆ័យដោយភាពយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុ ។

សិក្ខាសាលានេះត្រូវបានគេប្រសិទ្ធិនាមថាMAG Judges Seminar Philippineដែលជាសិក្ខាសាលាលើប្រភេទកីឡាកាយសម្ព័ន្ធអាកទីស្ទិក (Artistic Gymnastic) សូមបញ្ជាក់ថាលោកវាស សារិទ្ធ និងលោកសោ សុផេងជាចៅក្រមកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic Gymnastic) ពេលនេះពួកគេនឹងបានទទួលជំនាញបន្ថែមក្នុងការផ្ដល់ពិន្ទុសម្រាប់កាយសម្ព័ន្ធអាកទីស្ទីក ។

ធនធានមនុស្សមានសារៈសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមពិសេសភាពយុត្តិធម៌របស់មន្ត្រីខាងកាត់ក្ដីនេះតែម្ដងអញ្ចឹងហើយទើបមុនពេលស៊ីហ្គេមមកដល់ប្រទេសដែលជាម្ចាស់ផ្ទះតែងតែរៀបចំសិក្ខាសាលាដើម្បីឲ្យអ្វីៗប្រព្រឹត្តិទៅដោយយុត្តិធម៌នោះ ។

Facebook Comments