កូរ៉េខាងជើងទាមទារឲ្យអាមេរិកដោះលែងនាវារបស់ខ្លួនមកវិញ

0
118

កាលពីសប្តាហ៍មុនក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានរំលោភការដាក់ទណ្ឌកម្មជាអន្តរជាតិដោយបានប្រើប្រាស់នាវាដឹកធ្យូងថ្ម ហើយអាជា្ញធរអាមេរិកក៏បានចាប់នាវានេះ។ចំ ណែកទីក្រុងព្យុងយ៉ាងបាននិយាយថាទង្វើនេះគឺជាការរំលោភយ៉ាងជាក់ច្បាស់ទៅលើស្មារតីនៃកិច្ចប្រជុំ កំពូលកាលពីឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍របស់ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ច្បាស់ថា៖សកម្មភាពបែបនេះ គឺជាការបន្តនូវរបៀ បដែលអាមេរិកបានធ្វើដើម្បីព្យាយាមឲ្យយើងស្តាប់បង្គាប់ពួកគេ ហើយទង្វើបែបនេះគឺជាការរំលោភទៅ លើសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨រវាងលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន។

សេចក្តីថ្លែងការណ៍នេះបានបន្តទៀតថា វាជាការយល់ច្រឡំធំណាស់ប្រសិនបើអាមេរិកនៅតែមានជំនឿ ថាពួកគេអាចនឹងត្រួតត្រាកូរ៉េខាងជើងបានជាមួយនឹងការប្រើកម្លាំងទ័ពនោះ៕

Facebook Comments