អាមេរិកបន្ទោសអ៊ីរ៉ងថាជាបំផ្ទុះនាវាអារ៉ាប់អេមីរ៉ាត

0
42

ស្ថានការណ៍មជ្ឈឹមបូព៌ាកាន់តែតានតឹងមែនទែនហយនៅពេលដែលអ្នកស៊ើបង្កេតរបស់សហរដ្ឋអាមេរិកបានធ្វើការអះអាងថា ពួកគេជឿជាក់ថាអ៊ីរ៉ង់ឬយ៉ាងហោចណាស់ពួកគាំទ្រប្រទេសអ៊ីរ៉ង់គឺជាអ្នកវាយ ប្រហារទៅលើនាវាប្រទេសអារ៉ាប់អេមីរ៉ាតកាលពីថ្ងៃអាទឹត្យ។ពួកគេមិនទាន់បានពន្យល់អំពីមូលហេតុពិតប្រាកដថាហេតុអ្វីបានជាគេបន្ទោសបញ្ហានេះថាមានជាប់ទាក់ទឹនទៅនឹងអ៊ីរ៉ង់នោះទេ។

អ្នកជំនាញយោធាអាមេរិកត្រូវបានគេបញ្ជូនឲ្យទៅស៊ើបអង្កេតករណីនេះនិងបានឃើញស្នាមធ្លុះធ្លាយធំៗនៅលើតួនាវានិមួយៗ។ដូចជាមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាអ៊ីរ៉ងជាអ្នកវាយប្រហារ នោះទេប៉ុន្តែប្រទេសផ្សេងទៀតក៏កំពុងស្ថិតថាមានការសង្ស័យពាក់ពន្ធទៅនឹងការវាយប្រហារនេះ។

ឧប្បតិហេតុនេះដែលកើតឡើងនៅឈូងសមុទ្រHormuzកន់តែបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិកនិងអ៊ីរ៉ង់៕

Facebook Comments
Loading...