កិច្ចប្រជុំស្តីពី “2019 ASEAN-China Media Cooperation Forum “នៅទីក្រុងប៉េកាំង

0
876

វេទិកានេះបានបញ្ជាក់និងបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ សុីជម្រៅ បើកទូលាយក្នុងវិស័យផ្សព្វផ្សាយ ព័ត៌មាន បោះពុម្ពផ្សាយ និងការផ្លាស់ប្តូរគណប្រតិភូអ្នកកាសែតទៅវិញទៅមក រវាង ASEAN ចិន នៅពេលកន្លងទៅ នាបច្ចុប្បន្ន និងបន្តទៅអនាគត។

ការងារបណ្តុះ បណ្តាលអ្នកកាសែតក្នុងយុគសម័យឌីជីថល និង ការផ្សព្វផ្សាយទំនើប(New Media and Digitalization) គឺជាភាពចាំបាច់ខ្វះមិនបាន សម្រាប់អ្នកកាសែត ចិន អាស៊ានព្រោះថាប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ មានវិទ្យុ ទូរទស្សន៍ និងកាសែត លែងឈរជាប្រភពខ្វះមិនបានរបស់ អ្នកស្តាប់ អាន និងទស្សនាទៀតហើយ ។

តាមរយ: គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ Belt and Road Initiative ការទាញយកផលពីគំនិតផ្តួចផ្តើមនេះគឺជាផលប្រយោជន៍ដ៏សំខាន់ រវាង ចិន និងអាស៊ាន រួមទាំងពិភពលោក ។

ប្រការកត់សម្គាល់នោះគឺក្នុងការអនុវត្តន៍រយ:ពេល ៦ ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ តាមរយ: យុទ្ធសាស្រ្តសហប្រតិបត្តិការ ខ្សែក្រវាត់១ ផ្លូវ១ បានបង្ហាញនូវ លទ្ធផលយ៉ាងជាក់ស្តែងមានទំហំដ៏ធំធេងលើទំនាក់ទំនង ចិន និងអាស៊ាន ពិសេសការតភ្ជាប់ប្រជាជាតិប្រជាជន ចិន អាស៊ាន រួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងសុភមង្គល ៕

Facebook Comments
Loading...