ប្រជាពលរដ្ឋសម្តែងការហួសចិត្តនឹងសម្ថតកិច្ច ចាប់វាយខ្នោះអ្នកបើកគោយន្តកន្ត្រៃរេចង្កូតចូលរោងការ​ បុកម៉ូតូមួយគ្រឿង

0
446

កំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ គោយន្ដកន្ត្រៃរេចង្កូតចូលក្នុងរោងការបុកម៉ូតូចតចោលមួយគ្រឿង នៅចំណុចមុខវត្ត ព្រៃរលាភ ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ឧសភា ដោយហេតុការណ៍បានកើតឡើងមិនមានអ្នកទទួលរងបួសទេ។

គោយន្តកន្ត្រៃរេចង្កូតចូលរោងការបុកម៉ូតូចតចោល បើទោះបីមិនមានអ្នកទទួលរងរបួស រួមទាំងមិនបានធ្វើឲ្យប៉ះពាល់ដល់ពិធីមង្គលការធ្ងន់ធ្ងរ គ្រាន់តែមានការខូតខាតម៉ូតូ ១គ្រឿង ក៏ប៉ូលីសចរាចរណ៍ម្នាក់នៅចាប់វាយខ្នោះម្ចាស់គោយន្តន្ត្រៃ បើទោះបីម្ចាស់គោយន្តព្រមសងថ្លៃការខូតខាតទៅម្ចាស់ម៉ូតូយ៉ាងណាក៏ដោយ។

ការចាប់អារម្មណ៍នោះគឺ ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានរិះគន់ទៅលើសមត្ថកិច្ចចរាចរណ៍ម្នាក់នៅស្រុកបារាយណ៍ ដែលបានវាយខ្នោះទៅលើអ្នកបើកបរគោយន្ដកន្ត្រៃ ដោយពួកគាត់យល់ថារឿងដែលបានកើតឡើង ទាំងម្ចាស់មង្គលការ ម្ចាស់ម៉ូតូ និងម្ចាស់គោលយន្តកន្ត្រៃមិនបានរត់គេចខ្លួននោះទេដោយយល់ព្រមទទួលសងថ្លៃការខូចខាតទាំងអស់ ចុះហេតុអ្វីបានជាមត្ថកិច្ចចរាចរណ៍នៅតែវាយខ្នោះម្ចាស់គោយន្ដកន្ត្រៃ?

Facebook Comments