ទម្ងន់របស់ស៊ន សៀវម៉ីមាន៣៨ប្រទេសចូលរួម

0
96

ភ្នំពេញ៖ ប្រតិភូតេក្វាន់ដូ WT(World Taekwondo)កម្ពុជារួមជាមួយកីឡាការិនីស៊ន សៀវម៉ី បានទៅដល់ទីក្រុងManchesterនៃចក្រភពអង់គ្លេសហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៩ “World Takwondo CHAMPIONSHIP2019”នៅទីនោះ ។

ប្រតិភូកម្ពុជាដឹកនាំដោយលោកជ្រិន សុធាដែលជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូWT លោកChoi yong Sokកីឡាការិនីស៊ន សៀវម៉ី និង កីឡាការិនី ថិប កាសាន់ទ្រេនីកូល “Casandre Nico Tubbs ” ។

កីឡាការិនីថិប កាសាន់ទ្រេនីកូល “CasandreNicoTubbs” ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Takwondo President Cup ២០១៨ នឹងចេញដំណើរពីអាមេរិកទៅចក្រភពអង់គ្លេសតែម្តង។កីឡាការិនីរូបនេះប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែលប្រភេទទម្ងន់នេះមានប្រទេសចំនួន៧៤ចូលរួម ។

កីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសាប្រយុទ្ធប្រភេទ ទម្ងន់ក្រោម៧៣គីឡូក្រាមដែលមានប្រទេសចំនួន៣៨ចូលរួម អ្នកឈ្នះក្នុងព្រឹត្តិការណ៍World Takwondo CHAMPIONSHIP២០១៩នេះនឹងមានសិទ្ធិក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ដោយស្វ័យប្រវត្តិ។

សម្រាប់ការប្រកួតខាងលើនេះ គណៈកម្មការត្រូវជ្រើសរើសកីឡាករ-កីឡាការិនីដែលមានចំណាត់ថ្នាក់ (Ranking) ល្អដោយមិនគិតថា ប្រទេសណា ឬប្រទេសណាឡើយគឺមានសិទ្ធចូលរួមប្រកួតបើចំណាត់ថ្នាក់ពិភពលោកមិនល្អមិនអនុញ្ញាតឲ្យចូលរួមឡើយ ។

Facebook Comments
Loading...