សូត្រ ប៊ុនធី និង ចាន់ សំអាតត្រូវការឈ្នះថ្ងៃដំបូងដូចគ្នា

0
36

ភ្នំពេញ: វៀក ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិ និង សុខ សាវិនសុទ្ធតែឈ្នះក្នុងការប្រកួតដំបូងនៃខ្សែក្រវាត់ខារ៉ាបាវដូចគ្នា ។

សម្រាប់ថ្ងៃទី១៨ឧសភានេះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង និង សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដែល
ទើបតែចាប់ផ្ដើមការប្រកួតដំបូងដូចគ្នានោះក៏សុទ្ធតែត្រូវការឈ្នះដូចគ្នាដែរ ។ សម្រាប់សូត្រ ប៊ុនធី ត្រូវជួបជាមួយអ្នកប្រដាល់ថៃស៊ូភើ ពែក(Super Pek) ។

អ្នកប្រដាល់ថៃរូបនេះទំនងមិនមែនជាឧបសគ្គសម្រាប់ប៊ុនធីនោះទេព្រោះគេធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង
ហើយដោយប្រកួតចាញ់សុខ សាវិននៅទឹកទី២ ។ប្រកួតចាញ់សាវិនបែបនេះគេទំនងជាមិនមែនជាគូប្រកួតដែលគួរឲ្យបារម្ភសម្រាប់ប៊ុនធីឡើយ ។

ប៊ុនធីគេទើបតែប្រកួតចាញ់អ្នកប្រដាល់ថៃក្នុងព្រឹត្តិការណ៍មួយហើយថែមទាំងមានរបួសទៀតតែពេលនេះ
របួសគេទំនងជាសះស្បើយហើយ ។អ្នកប្រដាល់កម្ពុចារូបនេះមានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៧៨ដង ចាញ់២២ដង និងស្មើពិន្ទុ៤ដង ។ ចំពោះស៊ូភើ ពេកវិញគេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៨ដង ចាញ់១៩ដង ។ នរណាក៏មានជំនឿចិត្តថាប៊ុនធីឈ្នះដែរ ។

ចំពោះចាន់ សំអាតវិញត្រូវជួបជាមួយអ្នកប្រដាល់ថៃផេត នួយ(Phat Nouy)ដែលជាអ្នកប្រដាល់មួយរូប
ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។

សំអាតពេលខ្លះគេវ៉បានល្អឥតខ្ចោះតែពេលខ្លះវ៉ៃអន់មែមទែន ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំ
នួន៧៧ដង ឈ្នះ៥៨ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ថៃវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដងឈ្នះ៥៤ដង ចាញ់១១ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...