ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត

0
411

បាត់ដំបង៖ នៅវេលាម៉ោង ០៣:៣០ នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារពោធិ៍វង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានការបង្ក្រាបករណី ដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់:

១. ឈ្មោះ ខៀវ ពន្លឺ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
២. ឈ្មោះ ហៀប ង៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

វត្ថុតាងដកហូតមានឈើ ចំនួន ២១ សន្លឹក និងរថយន្តចំនួន ០១ គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង ដើម្បីបន្តនីតិវិធី ៕

Facebook Comments