ប៉ូលីសខេត្តបាត់ដំបងចុះបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្សយ័បានម្នាក់

0
310

បាត់ដំបង៖ នៅវេលាម៉ោង ០១:០០ នាទី រំលងអធាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតផ្ទះសំណាក់ វិសាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ សោម ណេត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងដកហូតវត្ថុតាងសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់, កាំបិតសាំម៉ូរ៉ៃ ០១ ដើម និងសម្ភារៈវេចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបន្តនីតិវីធី ៕

Facebook Comments
Loading...