អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានបញ្ជូនសត្វត្រដក់តូច ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ សង្គ្រោះសត្វព្រៃ

0
420

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា និងមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជូនសត្វត្រដក់តូច ឬតាមឈ្មោះវិទ្យាសាស្ត្រហៅថា Leptoptilos javanicus ចំនួន ៥ក្បាល ពីខេត្តមណ្ឌលគីរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុក បន្ទាយស្រី ខេត្តសៀមរាប ដោយជោគជ័យកាលពីចុងខែមេសា កន្លងទៅ។

សត្វត្រដក់តូចខ្លះ ត្រូវបានរឹបអូសយកមកវិញដោយឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីកាលពីខែមេសា និងខ្លះទៀត សហគមន៍នៅក្នុងតំបន់បានយកមកប្រគល់ឲ្យក្រោយពីពួកគាត់បានយកទៅចិញ្ចឹមជាការកំសាន្តរយៈពេលជាច្រើនឆ្នាំកន្លងមក។

អត្ថបទ ៖ WCS Cambodia

Facebook Comments