កូនប្រុសសម្ដេចក្រឡាហោមជាប់ជាប្រធានប៉េតង់ជំនួសឧ៍ពុក

0
62

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើការរុះរើក្បាលម៉ាស៊ីនជាថ្មីតាមរយៈមហាសន្និបាតវិសាមញ្ញនាល្ងាចថ្ងៃទី១២ឧសភា ។

សហព័ន្ធដែលកំពុងតែមានការរង្គោះរង្គើគ្រឿងក្នុងនោះដឹកនាំដោយសម្ដេចក្រឡាហោមស ខេងបន្ទាប់សម្ដេច
សុខ អានទទួលមេណភាពនោះ ។ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់គួបផ្សំនឹងកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះប្រកួតជើងឯកពិភពលោកផងនោះសម្ដេចក្រឡាហោមបានបើកផ្លូវឲ្យសហព័ន្ធនេះជ្រើសរើសប្រមុខដឹកនាំថ្មីតាមរយៈការធ្វើមហាសន្និបាតវិសាមញ្ញ ។

តាមរយៈមហាសន្និបាតវិសាមញ្ញនេះលោកស សុខារដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាត្រូវបាន
ទទួលការគាំទ្រជាប្រធានសហព័ន្ធថ្មីជំនួសសម្ដេចក្រឡាហោម។ដោយអង្គសន្និបាតបានសម្រេចបោះឆ្នោតជ្រើស លោក ប៊ូ ជុំសេរី លោក អ៊ុក សិទ្ធិជាតិ លោក ស៊ុម សុជាតិ លោក លាង ឃុន និងលោកសុខ ហុង ជាអនុប្រធានសហព័ន្ធ ។

លោក សុខ សប្បាយណាអនុរដ្ឋលេខាធិការបានក្លាយជាអគ្គលេខាធិការរបស់សហព័ន្ធជំនួសលោកអ៊ិន គឹមស្រ៊ុន លោកព្រហ្ម ប៊ុណ្ណយីដែលជាទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និងលោក សូម៉ៃ សុខគាដែលដកខ្លួនថយមួយរយៈនោះបានក្លាយជាអគ្គលេខាធិការរង ។

លោកណុប ដារ៉ាជាអគ្គហេរញ្ញឹកចំណែកកញ្ញានូ សុវត្ថិចាប់វល័ក្ខចំណែកសមាជិកចាស់៤នាក់រក្សាថានៈជា
សមាជិកប្រតិបត្តដដែល។

ក្នុងថានៈជាប្រមុខថ្មីនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុចាលោក ស សុខា ប្ដេជ្ញាចិត្តបន្តពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លិបឲ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក ពង្រីកការប្រកួត ស្វះស្វែងរកមូលនិធិដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម៕

Facebook Comments
Loading...