ភោជនីយដ្ឋានខ្មោច

926

Loading...

បាតុភូតសេដ្ឋកិច្ចថ្មីមួយទៀត ក្នុងសតវត្សរ៍ទី ២១ នេះ គឺ «ភោជនីយដ្ឋានខ្មោច» (Ghost restaurant) ពោលគឺជាភោជនីយដ្ឋានដែលគ្មានហាង គ្មានតុកៅអីទទួលភ្ញៀវទេ តែទទួលតែការបញ្ជាម្ហូបអនឡាញ និង ដឹកជញ្ជូនទៅដល់ទីកន្លែងដែលអតិថិជនប្រាប់ ។

ភោជនីយដ្ឋានខ្មោចនេះ មាននៅច្រើនជាងគេក្នុងប្រទេស ចិន ឥណ្ឌា និង ជប៉ុន ប៉ុន្តែក៏ចាប់ផ្តើមសាយភាយនៅទូទាំងពិភពលោកបណ្កើរៗហើយ ។

អ្នកឯកទេសបានអោយដឹងថា ទីផ្សារម្ហូបអាហារអនឡាញបច្ចុប្បន្ននេះ មានទំហំជាង ៩៥ ០០០ លានដុល្លារ ហើយកើនឡើងជាមធ្យម ១១% ជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ ២០១៣ មក ។ ភោជនីយដ្ឋានខ្មោចរីកដុះដាលលឿន ព្រោះគេប្រើទុនវិនិយោគតិច ហានិភ័យខាតធំមិនមានច្រើន ៕

Loading...