អ្នកបើកបរប្រើប្រាស់ល្បឿនលឿន មកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់រថយន្តជាច្រើនត្រឡប់

0
702

(កំពង់ឆ្នាំង)៖ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស rx-300 ស្លាកលេខ សៀមរាប 2B-1169 បើកក្រទ្បាប់ជាច្រើនជុំ បណ្ដាលឲ្យស្លាប់ក្មេងអាយុ ៣ ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល ៥ នាក់។

កើតហេតុវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចគោកព្រះ ឋិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មូលហេតុ៖ អ្នកបើកបរមិនស្គាល់ពីភូមិសាស្ត្រច្បាស់លាស់ និងប្រើប្រាស់ល្បឿនលឿន មកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់រថយន្តជាច្រើនត្រឡប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ឯអ្នករងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments