ជីវិតពិតរបស់តារាភាពយន្តខ្មែរទិត្យវិជ្ជរ៉ាដានី

0
179

ទិត្យវិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៥ មានស្រុកកំណើត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ( អ្នកខ្លះថា អ្នកស្រី មានស្រុកកំណើតនៅ បាត់ដំបង) ក្នុងត្រកូលកសិករ។
នាងមានជីវិតអាពាហ៍ពិពាហ៍ពីរដង។ ស្វាមីទី១ ជាគ្រូបង្រៀន និងស្វាមីទី២ ជាតារាភាពយន្តដូចគ្នា ឈ្មោះប៉ិច សារឿន និងមានកូន២នាក់ជាមួយស្វាមីក្រោយ។
វិជ្ជរាដានី មានឈ្មោះដើមទិត្យ សូនី ហើយចូលសិល្ប:ដំបូងនៅឆ្នាំ១៩៦៤ ថតភាពយន្តរឿងលោហិតវាសនា។

ឆ្នាំ១៩៦៩នាងទទួលបានពានរង្វាន់មាស ពីមហោស្រពភាពយន្តថ្នាក់ជាតិលើកទី១ រឿងនាងកាកី។
ឆ្នាំ១៩៧៣នាងបានបង្កើតផលិតកម្មភាពយន្ត និងដឹកនាំរឿងដោយខ្លួនឯងបានចំនួន២រឿង គឺរឿង នាងចំប៉ី ស និងរឿង ផ្កាយព្រះអង្គារ។

ពីឆ្នាំ១៩៦៤ដល់១៩៧៥នាងសម្តែងភាពយន្តបាន១៧០រឿង ហើយរឿងល្បីៗ ដែលនាងសម្តែងមាន រឿងនាងកាកី ទិព្វសុដាច័ន្ទ មួយម៉ឺនអាល័យ ថាវរីមាសបង ពេលដែលត្រូវយំ ភក្តីស្នេហ៍ ជាដើម។
ក្រោយថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសនាងទៅកាន់ស្រុកកៀនស្វាយ និងក្រោយមកគេជម្លៀសនាង និងគ្រួសារទៅបាត់ដំបង។

នៅខែសីហាពឆ្នាំ១៩៧៧ ខ្មែរក្រហមបានយក កូនទាំង២ និងស្វាមីរបស់នាងទៅសម្លាប់ ហើយក្រោយពីទទួលដំណឹងនេះ នាងមាការតក់ស្លុតនិងរន្ធត់យ៉ាងខ្លាំង។

នាងវិជ្ជរាដានី បានក្លាយជាមនុស្សបាត់បង់ស្មារតី គឺវិកលចរិត ហើយបន្ទាប់មក ខ្មែរ ក្រហមបានសម្លាប់នាងនៅបាត់ដំបងតែម្តង៕

Facebook Comments