អ្នកចម្រៀង យស អូឡារាំង ជានរណា?

0
158

បើនិយាយពីកេរ្តិ៍យសអូឡរាំង មិនត្រូវបានគេស្គាល់ទេ ប៉ុន្តែបើនិយាយពីបទចម្រៀងគឺអាចនឹងធ្វើឱ្យគេភ្ញាក់ផ្អើលមិនខាន។

យសអូឡារាំងអាចជាអ្នកចម្រៀងជំនាន់ក្រោយ ពីរៀមច្បងស៊ីនស៊ីសាមុត និងមាស សាម៉ន បន្តិច ហើយបទចម្រៀង ដែលនឹងធ្វើឱ្យគេនឹកឃើញមិនអាចបំភ្លេចបាន និងស្គាល់រូបលោកនោះគឺបទ
១. ជិះស៊ីក្លូ
២.យុវជនខូចិត្តនិង
៣.ស្អែកមកទៀត

ដែលបទនេះ ត្រូវបានលោកហួឡាវី យកមកច្រៀងវិញ ដោយឃ្លាទី១. ផ្តើមថាពេលព្រឹកមានកាហ្វេខ្មៅ ក្តៅឧណ្ហៗដាក់ក្នុងពែង…។

តាមការដំណាលរបស់រៀមច្បងមួយចំនួនបានឱ្យដឹងថា យសអូឡារាំងជាអ្នកចម្រៀងស្រករក្រោយ ហើយលោកច្រៀងមិនមែនដើម្បីធ្វើអាជីវកម្មដូចគេនោះទេ។
លោកជាកូអ្នកមានស្តុកស្តម្ភម្នាក់ ដែល ស្រ លាញ់ និងចូលចិត្តផ្នែកតន្រ្តីនេះ ហើយរាល់ពេលលោកទៅបរទេស បានស្តាប់ ឬឃើញបទ ចម្រៀងពីរោះៗ គឺលោកទិញនិងសុំសិទ្ធិពីគេយកមកនិពន្ធនិងច្រៀងនៅស្រុកខ្មែរឡើង វិញ ដោយមានមិត្តភក្តិ ដែលជាតន្រ្តីករ ជាអ្នករៀបចំសម្រួលតន្រ្តីឱ្យ។ លោកតែងតែនិពន្ធបទភ្លេងបរទេសហើយយកទៅច្រៀងថតលេងដើម្បីទុកស្តាប់ធម្មតា។

បទចម្រៀងរបស់លោក ដែលល្បីជាងគេ និងដែលធ្វើឱ្យគេច្រឡំថាបទនោះ ជាបទរបស់លោកមាស សាម៉ន នោះគឺបទ យុវជនខូចចិត្ត និងបទ ជិះស៊ីក្លូ៕

Facebook Comments