ភ្លៀងមួយមេធំ ខ្យល់កន្ត្រាក់ បានឆក់យកជីវិតមនុស្សម្នាក់និងបំផ្លាញអស់ផ្ទះ១ខ្នងនៅស្រុកកណ្ដាលស្ទឹង..!

478

Loading...
កណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី ០២ ខែឧសភាឆ្នាំ២០១៩. វេលាម៉ោង ១៤ និង៥០នាទី នៅ
ទូរទាំងស្រុកកណ្ដាលស្ទឹង មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ដោយកន្លែង មានផ្គររន្ទះ ដែលបណ្ដាលឲ្យ របើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ដែលធ្វើអំពីឈើប្រកស័ង្កសី ទំហំ៥ម៉ែត្រ គុណឲ្យ៦ម៉ែត្រ នៅភូមិទឹកនឹម ឃំុកណ្ដោក ស្រុកកណ្ដាលស្ទឹង ដែលមានម្ចាស់ផ្ទះឈ្មោះ ងាន់ ផៃ និងប្រពន្ធឈ្មោះ ភឿន លៀប ខូចខាតអស់ទាំងស្រុង និងមួយករណីផ្សេងទៀតគឺមានរន្ទះបាញ់បណ្ដាលឲ្យស្លាប់ប្រជាពរដ្ឋមាក់ ដែលស្ថិតនៅក្នុងភូមិចំបក់ត្រប ឃំុព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកអ៊ូចសាវឿនអភិបាលស្រុកបានប្រាប់ភ្នាក់ងារយើងអោយដឹងថា៖ ជនរងគ្រោះមាន ឈ្មោះ សឹម សើ ភេទប្រុស អាយុ ៧០ ឆ្នាំ នៅភូមិ ឃំុ និងស្រុក ខេត្តខាងលើបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

តាមការបំភ្លឺរបស់ឈ្មោះ ប៉ុន នួន ភេទស្រី ត្រូវជាប្រពន្ធ
របស់ជនរងគ្រោះបានអោយដឹងថាជនរងគ្រោះបានទៅឃ្វាលគោជាមួយចៅស្រី០២នាក់ លុះដល់
វេលាម៉ោង១៦:៣០នាទី ស្រាប់តែមានភ្លៀងធ្លាក់លាយឡំដោយផ្គរនិងរន្ទះបន្ទាប់មកនៅវេលាម៉ោង១៨:១០ នាទី ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរន្ទះបាញ់ចំបណ្តាលអោយស្លាប់តែម្តង។

រួចក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពសាកសពមានស្នាមជាំខ្លោចខ្មៅនៅថ្ងាសខាងឆ្វេងប្រវែង១០Cm តាមការពិនិត្យរបស់ជំនាញសាកសពពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សនសុភ័ក្ដ

Loading...

Loading...