បាញ់ផ្អើលភ្នំពេញ!! វរសេនីយ៍ទោ ឌួង ណាគ្រី មិនត្រូវបានបញ្ចូលទៅតុលារទេ ត្រឹមតែទទួលរងពិន័យពិន័យកងកម្លាំងប៉ុណ្ណោះ

481
Loading...

ភ្នំពេញ៖ ជារឿងហួសចិត្តបំផុត លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​ដែលដកបាញ់​បណ្តាលឲ្យ​បែក​កញ្ចក់​រថយន្ត​រ៉ង់​រ៉ូ​វែ​មួយ​គ្រឿង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​ច្បារអំពៅ បានបញ្ចប់ហើយត្រឹមសំណង៥ពាន់ដុល្លារ និងត្រូវ​បាន​ថ្នាក់លើ​សម្រេច​បញ្ជូន​ខ្លួន​ទៅកាន់​នាយកដ្ឋាន​តម្រួត បទបញ្ជា ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ដើម្បី ពិន័យ កងកម្លាំង។

វប្បធម៌​និទណ្ឌភាព​ ឬ​ ហៅ​ថា​ភាព​គ្មាន​ទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ នៅតែ​បន្ត​កេីត​មាន​ក្នុង​សង្គម​ខ្មែរ​ ទោះ​បី​រឿង​នោះ​ផ្ទុះ​កក្រើក​យ៉ាង​ណា​ក៏​ដោយ​ ។ គ្រាន់​តែ​ឃេីញ​មុខ​និង​ឮ​ឈ្មោះ​ ឌួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ,​ អ្នក​ណាៗ​ក៏​ដឹង​ដែរថា​ ជា​បុរស​ម្នាក់​ដែល​បាញ់​រថយន្ត​អ្នក​ដទៃ​ចំនួន​៥គ្រាប់​ បំបែក​កញ្ចក់​ឡាន​ ព្រោះ​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​ ជម្លោះ​ពាក្យ​សម្ដី​ ។

រឿងអ្វីដែលចម្លែងនោះគឺ បុរស​ដៃ​ខ្លាំង​រូប​នេះ​ ពុំ​ជាប់​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​ប៉ុនប៉ង​ឃាតកម្ម​នោះទេ​ ដោយ​ត្រឹម​ពិន័យ​កងកម្លាំង​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​មហាជន​អស់​ជំនឿ​យ៉ាង​ធ្ងន់ធ្ងរ​ លេី​ប្រព័ន្ធ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ “ព្រោះ​បាញ់​ស្តែង​ៗ​ មាន​ភស្តុតាង​គ្រប់គ្រាន់​”ប៉ុណ្ណេះ​ហើយ​ នៅ​តែ​មិន​ជាប់​បណ្តឹង​អាជ្ញា​ទៀត​ ។

មួយ​វិញ​ទៀត​ វាក៏បាន​ក្លាយ​ជា​គំរូ​អាក្រក់​ផងដែរ​ ដល់​អ្នក​ជំនាន់​ក្រោយ​ ហើយ​ការ​បាញ់​បោះ​សេរី​ នេះ​ អាច​នឹង​ពិបាក​លុប​បំបាត់​ ព្រោះ​តែ”វប្បធម៌​និទណ្ឌភាព​”នេះ​ ។

សូម​ឱ្យ​សង្គម​ខ្មែរ​ រក្សា​បាន​នូវ​សន្តិសុខ​និង​សណ្តាប់​សាធារណៈ​ ជៀសវាង​ពី​បញ្ហា​ផ្សេងៗ​ ពិសេស​វប្បធម៌​និទណ្ឌភាព​នេះ​ ៕

Loading...
Loading...