រឿង សារ័ត្នផ្ដួលសាណាន ភុនបានឬទេ ?

0
117

ភ្នំពេញ: អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១បានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃសាណាន ភុន(Sanan Phun)លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យទី ៥ឧសភា ។

នេះជាការជួបគ្នារវាងអ្នកដែលពុំធ្លាប់ស្គាល់គ្នាពីមុនមក ។ ពួកគេមិនត្រឹមតែពុំធ្លាប់ស្កាល់គ្នាប៉ុណ្ណោះទេតែថែមទាំងមិនបានដឹងពីរបៀបវ៉ៃរបស់គ្នាទៅវិញទៅមកទៀតផង ព្រោះនេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ ។

បើតាមការអះអាងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាអ្នកប្រដាល់ថៃដែលលោកយកមកសុទ្ធតែខ្លាំងតែដល់ពេលប្រកួតបែរជាខ្សោយទៅវិញនេះទំនងជាពួកគេនឿយហត់ក្នុងការធ្វើដំណើរដោយរថយន្ដលើផ្លូវដ៏ឆ្ងាយហើយមើលទៅ ។

សាណាន ភុនមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៩ដង ចាញ់១៣ដង ។ចំពោះអ្នកប្រដាល់កម្ពុជារឿង សារ័ត្នវិញមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៥ដង ចាញ់១៨ដង និងស្មើពិន្ទុ៤ដង ។ ជំនួបមួយនេះមិនដឹងថាជ័យជំនះបានមកអ្នកប្រដាល់កម្ពុជាឬអ្នកប្រដាល់ថៃឡើយ ។

ងឿន វិចិត្រក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ងួន គាក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីនរណចាញ់ ឬ នរណាឈ្នះក៏គង់តែទ្រមខ្លួនដូចគ្នាដែរព្រោះនៅលើសង្វៀនពួកគេដឹងតែប្រើកណ្ដាប់ដៃ ជង្គង់ កែងវាយប្រហារគ្នាតែម្ដង ។ ចាំមើលនរណាជាអ្នកឈ្នះនៅក្នុងការប្រកួតនេះ ?

អ្នកប្រដាល់កណ្ដាប់ដៃថ្មពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ន់សមាគមប្រដាល់ក្រសួងការពារជាតិក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ធឿន វិថាក់ក្លិបអប់រំការស្រុកអន្លង់វែងខេត្តឧត្តរមានជ័យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺហេង សំរាំងក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

Facebook Comments