រថយន្តទឹកកកមួយគ្រឿងក្រឡាប់ផ្ងារជើងនៅ ស្រុកព្រៃនប់.!

0
480

ខេត្តព្រះសីហនុ៖ វេលាម៉ោង ១២:៤០នាទី ថ្ងៃទី០២ខែឧសភាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ កើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអណ្តូងថ្មឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក ឡើងដោយខ្លួនឯង រថយន្ត០១គ្រឿងម៉ាកហុិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២F ៤៥៣៨ ផ្ទុកទឹកក សិប្បកម្មដេប៉ូទឹកកខ្លាឃ្មុំអូរចំណារ ទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ ជា ហស់ ភេទប្រុសអាយុ២៩ឆ្នាំ ទីលំនៅខេត្តកំពត មកដល់ចំនុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ផ្លូវ អ្នកបើកបរព្យាយាមយកចង្កូតមកវិញក៏ក្រឡាប់តែម្តង ។

ករណីខាងលើ មិនបណ្តាលអោយរងរបួសមនុស្ស រឺ ខូចខាតដល់អ្នកដំណើរដ៏ទៃទៀតឡើយ។

Facebook Comments