បន្ទាប់ពីសន្លប់ដោយសារលូម លេងសេង ស្រឿនលេចមុខជាថ្មី

0
106

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមេសថ្ងកមានរិទ្ធខេត្តស្វាយរៀងដែលទើបតែសន្លប់ដោយសារអ្នកប្រដាល់ថៃលូម លេង(Loom Leng)នោះបានបង្ហាញមុខទៀតហើយដើម្បីតតាំងជាមួយអ្នកប្រដាល់ថៃឃុំ ភីត(Khum Phit)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៤ឧសភានេះ ។

សេង ស្រឿនគេជាអ្នកប្រដាល់ដែលវ៉ៃបានល្អគ្រាន់បើតែចិត្តគេមិនសូវជាធំណាស់ណាទេ ។ ចាប់ផ្ដើមប្រកួត
ដំបូងអ្នកប្រដាល់រូបនេះបើកការវាយប្រហារតែម្ដងតែបើការវាយប្រហារនោះត្រូវគូប្រកួតច្រាស់សងមកវិញភ្លាមៗនោះគេលែងសូវហ៊ានវាយសម្រុកដោយចាប់ផ្ដើមការពារច្រើនជាងវាយប្រហារ ។

អ្នកប្រដាល់ថៃឃុំ ភីតក៏មិនជាអស្ចារ្យណាស់ណាទេតែអ្នកប្រដាល់រូបនេះគេប្រើជើងទាត់បានល្អមិនចាញ់
សេង ស្រឿនឡើយ ។ កែងរបស់គេក៏មិនសូវជាអស្ចារ្យដែរតែកណ្ដាប់ដៃ និង ជង្គង់របស់គេមិនស្រួលទប់ទល់នោះឡើយហើយគេការពារបានល្អទៀតផង ។

ឃុំ ភីតមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៩ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះសេង ស្រឿនវិញគេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះនរណាចាញ់មិនទាន់អាចថាបានទេតែបើនរណាប្រហែសអាចនឹងសន្លប់ ។

ព្រឿង សុជាតិសមាគមប្រដាល់ក្រសួងការពារជាតិដែលងាក់ខានប្រកួតជាមួយអ្នកប្រដាល់បរទេសមួយរយៈហើយនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មូក ផេត(Chhmouk Phat)ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរមិនដឹងថាគេខ្លាំងឬខ្សោយនោះទេ
តែបើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាគេវ៉ៃគ្រាន់បើដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១០ដង និងស្មើពិន្ទុ៥ដង ។ ចំពោះព្រឿង សុជាតិវិញគេមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៤៦ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ជំនួបនេះនរណាជាអ្នកឈ្នះ ?

Facebook Comments