ផ្អើលទៀតហើយ ​វ៉ា​លី​ចំនួន​៤ ត្រូវបានគេយកទៅប្លុងចោល​ទល់មុខផ្ទះលោកស្រី​អភិបាលខេត្ត​កោះកុង​ ស្មានថាគ្រឿងផ្ទុះ ដឹងការពិតដាច់ផ្ងារ!!!

824
Loading...

(កោះកុង)៖ មានការភ្ញាក់ផ្អើលខ្លាំងទៀតហើយ បានកើតឡើង ដោយមានវ៉ាលីចំនួន៤ ត្រូវបានជនមិនស្គាល់មុខ បានយកទៅប្លុងចោលនៅទល់មុខផ្ទះលោកស្រី​អភិបាលខេត្ត​កោះកុង​ ស្មានថាគ្រឿងផ្ទុះ បានផ្អើលដល់សមត្ថកិច្ចចុះមកព័ន្ធពិនិត្យ ដឹងការពិត ស្ទើរតែដាច់ផ្ងារតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច​ដី​ឡូ​តិ៍​មួយកន្លែងទល់​មុខផ្ទះ​លោកស្រី​ មិថុនា ភូ​ថង ​​អភិបាលខេត្ត​កោះកុង​ ​ក្នុង​ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេ​ម​ភូមិន្ទ​ ​ខេត្តកោះកុង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងចម្រុះជាច្រើននាក់ រួមមានទាំងលោក​អធិការ​ក្រុង ​និងលោក​ស្នងការ​នគរបាល​ បាន​ចាត់​កម្លាំង​ចុះមក​ទីតាំង​ពិនិត្យ​ភ្លាមៗ​តែម្តង​។​

សម្ថកិច្ចនាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃស្នការដ្ឋាននគរបាលខេត្តបានប្រាប់សារព័ត៌មានក្នុងស្រុកថា ៖ លទ្ធផល​​នៃ​ការត្រួតពិនិត្យ​លើ​វ៉ា​លី​ចំនួន​៤ ​គឺ​ពុំមាន​គ្រឿង​ផ្ទុះ​អ្វី​គួរឲ្យកត់សម្គាល់​នោះទេ គឺ​មានតែ​សម្លៀកបំពាក់​បុរស និង​នារី ព្រមទាំង​គ្រឿងសម្អាង​ខ្លួន​ប៉ុណ្ណោះ ហើយមិនទាន់ដឹងថា ជាកម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​ខ្មែរ ឬ​ជនបរទេស​នោះទេ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ ដើម្បី​ស្វែងរក​ម្ចាស់​មក​ទទួលយក​ទៅវិញ​៕

Loading...