សហព័ន្ធប្រដាល់គុនខ្មែរប្រកាសរុះរើមន្ត្រីបច្ចេកទេសតាមស្ថានីយ៍ទូរទស្សន៍ឡើងវិញ

149
Loading...

ភ្នំពេញ: សហព័ន្ធប្រដាល់គុនខ្មែរបានជួបប្រជុំជាមួយស្ថានីយ៍ទូរទស្សន៍ចំនួន៥ដែលមានសង្វើនប្រដាល់ពេញមួយព្រឹកថ្ងៃទី៣០មេសានាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា ។

នំពេញ: សហព័ន្ធប្រដាល់គុនខ្មែរបានជួបប្រជុំជាមួយស្ថានីយ៍ទូរទស្សន៍ចំនួន៥ដែលមានសង្វើនប្រដាល់ពេញមួយព្រឹកថ្ងៃទី៣០មេសានាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរជាអ្នកដឹកនាំអង្គប្រជុំនេះ ។ ស្ថានីយ៍ទូរទស្សន៍ទាំង៥នោះមានក្រុមហ៊ុនCBS ដែលគ្រប់ាំគ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺCTN-CNC និង MYTV ទូរទស្សន៍បាយ័ន ទូរទស្សន៍អាស៊ីអាគ្នេយ៑ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង ទូរទស្សណ៍PNNដែលកំពុងតែឮថាត្រៀមនឹងរៀបចំឲ្យមានប្រដាល់ឡើងវិញបន្ទាប់ពីម្ដងមានម្ដងអត់មកនោះ ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអរគុណដល់ទូរទស្សន៍ទាំង៥ស្ថានីយ៍នេះដែលខិតខំស្វែងរកការឧបត្ថម្ភដើម្បីបង្កើតកម្មវិធីប្រដាល់ធ្វើឲ្យមន្ត្រីបច្ចេកទេស និង កីឡាករ-កីឡាការិនីប្រដាល់មានការផ្លាស់ប្ដូរជីវភាព ។ ជាមួយនឹងការថ្លែងអំណរគុនប្រមុខប្រដាល់គុនខ្មែរប្រកាសរុះរើមន្ត្រីបច្ចេកទេសតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់ ។ មេប្រដាល់រូបនេះបានទាមទារកុំឲ្យស្ថានីយ៍នានាអន្តរាគមន៍ដើម្បីទុកអ្នកនេះ ឬទុកអ្នកនោះឲ្យសោះ ។ មន្ត្រីបច្ចេកទេសសហព័ន្ធនឹងដាក់ពិន័យទៅតាមការកំណត់របស់សហព័ន្ធ ។ ហេតុនេះសូមទូរទស្សន៍កុំអន្តរាគមន៍ចំពោះអ្នកមានកំហុស ។

លោកអះអាងថាសហព័ន្ធប្រដាល់ចេញដំណើរដំបូងមានការលំបាកណាស់មន្ត្រីបច្ចេកទេសភាគច្រើនអក្សរខ្មែរចេះត្រឹមតែសរសេរឈ្មោះខ្លួនឯងប៉ុណ្ណោះ ហើយក្លិប និង អ្នកប្រដាល់ក៏មិនមានច្រើនដែរ ។តែពេលនេះទាំងធនធានមន្ត្រីបច្ចេកទេស ទាំងកីឡាករគឺមានអាចថាគ្រាន់បើដែរហើយៗប្រដាល់គុនខ្មែរថែមទាំងមានសមត្ថភាពដណ្ដើមមេដាយមាស ប្រាក់ និងសំរិទ្ធពីស៊ីហ្គេមមកទៀតផង ។

សហព័ន្ធនឹងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសដែលបានបញ្ចប់បរិញ្ញាប័ត្រឲ្យបានហោចណាស់១៥រូបបន្ថែមទៀត ។សហព័ន្ធក៏មិនបោះបង់ចោលអ្នកចាស់ដែរគឺពង្រឹងចាស់ពង្រីកថ្មីដើម្បីឲ្យសហព័ន្ធកាន់តែរឹងមាំ ។លោកប្រធានសហព័ន្ធបានសុំឲ្យទូរទស្សពិនិត្យតម្លៃពលកម្មរបស់មន្ត្រីបច្ចេកទេសឡើងវិញប្រសិនបើអាចនោះ ។ លោកក៏បានប្រកាសដែរថាក្នុងឆ្នាំនេះលោកនឹងរៀបចំឲ្យមានវគ្គក្រមសីលធម៌ និងបណ្ដុះបណ្ដាលបច្ចេកទេសឲ្យបានពី២ទៅ៣វគ្គបន្ថែមទៀត ។

ពាក់ព័ន្ធជាមួយអ្នកប្រដាល់បរទេសដែលស្ថានីយ៍ជាអ្នកនាំមកប្រកួតនៅស្រុកខ្មែរនោះត្រូវពិនិត្យមើលរាល់លិខិតស្នាមឲ្យច្បាស់ ពិសេសលិខិតឆ្លងដែនដើម្បីឲ្យដឹងថាគេជាជនជាតិអ្វី មកពីទីណាពិតប្រាកដ ។

លោកឧត្តមសេនីយ៍ទៅវ៉ា ស៊ិនភិរម្យដែលជាអនុប្រធានសហព៧ន្ធនោះក៏បានសំណូមពរឲ្យទូរទស្សន៍ និងសហព័ន្ធធ្វើការជាមួយគ្នាដោយបេះដូង និង អធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក ។ លោកហេង សុឃនដែលជាអនុប្រធានសហព៧ន្ធដែរនោះក៏បានសំណូមពរឲ្យស្ថានីយ៍ទាំង៥ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបានចូលរួមប្រកួតផងព្រោះពួកគេគឺជាថ្នាលបន្តវេនដ៏ល្អសម្រាប់ថ្ងៃអានាគត ។

Loading...