ផ្អើលទឹកផ្អើលដី !! ករណីបុរស​ជនជាតិ​ចិន​ម្នាក់​មាន​បំណង​បំផ្ទុះ​គ្រាប់បែក​កែច្នៃ នៅខណ្ឌពោធិ៍សែនជ័យ

0
637

ភ្នំពេញ​៖ ភ្លាម​ៗ​ក្រោយ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ ដោយ​សង្ស័យ​ថា​បុរស​ជនជាតិ​ចិន​ម្នាក់​មាន​បំណង​បំផ្ទុះ​គ្រាប់បែក​កែច្នៃ​នោះ​ ។

លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ថ្លែងតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ ថា“សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ”

សូម​បញ្ជាក់​ថា​ ករណី​នេះ​ កេីត​ឡើង​កាលពីព្រឹកថ្ងៃទី១​ ខែឧសភា​ឆ្នាំ២០១៩​ នៅហាងចិនមួយកន្លែងយីហោ​ លក់គុជ​ ហឺហឺ​ តាមបណ្តោយផ្លូវបេតុង​សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ៕

Facebook Comments