នរណាជាជើងខ្លាំងទាំង៨ឆ្លងផុតជុំទី២ ?

174

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី៥ឧសភានេះ ។

ជុំទី២នៅសល់អ្នកប្រដាល់តែ១៦រូបប៉ុណ្ណោះដែលបានឆ្លងផុតវគ្គជម្រុះជុំទី១ដែលកាលនោះមានចំនួន៣២រូបមកពី៣២ក្លិបទូទាំងប្រទេស ។ជុំទី២នេះគឺប្រកួតជម្រុះ៨រូបចេញដើម្បីរកអ្នកឈ្នះចំនួន៨រូបទៅប្រកួតជម្រុះនៅជុំទី៣បន្តទៀត ។

អ្នកដែលបង្ហាញមុខប្រកួតជម្រុះមុនគេនេះគឺម៉ន ផារម្យក្លិការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយ
អ្នកប្រដាល់ចាន់ សាន់មកពីក្លិបតាព្រហ្មមានជ័យ ។កាលប្រកួតជម្រុះនៅជុំទី១ភារម្យប្រកួតឈ្នះចាន់ សាន់ដោយពិន្ទុ ឯចាន់ សាន់វិញនៅជុំទី១ឈ្នះរិទ្ធ ប្រាក់ប៊ិនក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។

ការប្រកួតជម្រុះជុំទី២នេះពិតជាមិនស្រួលដូចកាលប្រកួតជម្រុះជុំទី១ឡើយ ។ អ្នកឡើងមកសុទ្ធតែអ្នកឈ្នះដូចគ្នា ។ រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាខ្តាតចេញត្រឹមជុំទី២ហើយនរណាមានសមត្ថភាពដណ្ដើមបានកៅអីឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ។

ប្រកួតជម្រុះនៅជុំទី២នេះដែរអ្នកប្រដាល់ឡុង ណងសៅក្លិបសាលវ័ន្ដកីឡាជួបជាមួយអ្នកប្រដាល់ជើងខ្លាំង
គួន សុវណ្ណក្លិបយុវាលស្បូវ ។

ណងសៅជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងមែនតែគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។គេ ហ៊ានវ៉ៃប្ដូរ និងមានកលល្បិចវ៉ៃមិនអន់ជាងអ្នកប្រដាល់ជើងចាស់នោះឡើយ ។កាលប្រកួតជម្រុះជុំទី១ណងសៅផ្ដួលអ្នកប្រដាល់ប្រាក់ ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

ចំពោះគួន សុវណ្ណគេមានវ័យចំណាស់បន្តិចតែគេមានកលល្បិចអស្ចារ្យណាស់ ។ ទាំងការពារទាំងការវាយលុកគេធ្វើបានល្អនិងរហ័សណាស់ មិនតែប៉ុណ្ណោះគេមានប្លង់វ៉ៃល្អកែងមុត ជង្គ់ស្រួច និងកណ្ដាប់ដៃរហ័ស ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះនរណាដណ្ដើមបានកៅអីសម្រាប់ជុំទី៣ក៏ពួកគេនឹងទ្រមច្លួនដូចគ្នាមិនខាន ។

កៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះជុំទី៣បានទៅគួន សុវណ្ណ ឬបានទៅអ្នកប្រដាល់វ័យក្មេងឡុង ណង
សៅ ?

Loading...

Loading...