រន្ទះបាញ់ផ្តាច់យកជីវិតស្រ្តីម្នាក់ដែលកំពុងឈរច្រូតស្រូវ

0
600

កំពង់ឆ្នាំង:  ករណីភ្លៀងខ្យល់រន្ទះបាញ់បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្ញាក់ផ្អើលកាលពី ល្ងាច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដែលជនរងគ្រោះបានទៅច្រូតស្រូវនៅចំនុចទំនប់ត្រីពោធិក្នុង ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពងឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ទឹម ឃឿន អាយុ ៤៥ ឆ្នាំ ភេទ ស្រី រស់នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួច ទើបប្រគល់សាកសពឲ្យ ប្ដី និងកូនយកមកធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments