អ្នកជំនាញកីឡាហែលទឹអាស៊ីអាគ្នេយ៍មកដល់កម្ពុជាដើម្បីបើកវគ្គ

141

ភ្នំពេញ៖ អ្នកជំនាញកីឡាហែលទឹករបស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍លោក Ang Peng Wee ជាគ្រូឧទ្ទេសជនជាតិសិង្ហបុរីបានមកដល់ប្រទេសកម្ពុជាហើយកាលពីរសៀលថ្ងៃទី២៩ខែមេសាដើម្បីបង្រៀនវគ្គបំពាក់បំប៉ន់មន្រ្តីបច្ចេកទេស របស់សហព័ន្ធខ្មែរ ហែលទឹក។

Loading...

លោកហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា លោក Ang Peng Wee ជានាយកប្ចេកទេសនៃសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍មកកម្ពុជាលើកនេះដើម្បីបង្រៀនវគ្គខាងលើដែលមានរយៈពេល៤ ថ្ងៃទីចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៤ ខែឧសភា ក្រោមការឧបត្ថម្ភថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកអគ្គលេខាធិការបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួម៦០នាក់ វិទ្យាស្ថានជាតិអប់កាយ និងកីឡាចំនួន២០នាក់ និងមន្រ្តីបច្ចេកទេស៤០នាក់ បង្កើតឡើងដើម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ៕

Loading...

Loading...