សាងស្នេហ៍៥ឆ្នាំ នាំគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ តែត្រូវជាប់ខ្នោះដោយសារតែទម្លាយវីដេអូអាសអាភាសស្រ្តីស្នេហ៍

0
723

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេ​ឆ្នោត​វៀតណាម​ម្នាក់​បាន​បង្កាត់ភ្លើង​ស្នេហ៍​ដោយ​លួចលាក់​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​កត់​ឆ្នោត​ឲ្យ​ខ្លួន តាំង​តែ​ពី​នាង​ទើប​មាន​អាយុ​១៧​ឆ្នាំ​ម្ល៉េះ​លុះ​ក្រោយ​ពេល​សាង​ស្នេហ៍​ដ៏​ផ្អែម​ត្រជាក់​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ និង​ណាត់ជួប​គ្នា​ឡើងផ្ទះ​សំណាក់​ជា​ញឹកញាប់ ពី​៣​ទៅ​៥​ថ្ងៃ​ម្ដង​រៀង​រាល់​ស​ប្ដា​ហ៍​ និងតែងតែ​ប្រើ​ទូរស័ព្ទ​ថតរូប​សន្លឹក និង​វី​ដេ​អូរ​ឃ្លី​ប​ទុកជា​បន្តបន្ទាប់ ស្រាប់តែ​បុរស​នោះ​បាន​យក​រូបភាព​រួម​ភេទ​ទៅ​បង្ហោះ​ទើប​នាង​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​ហៅ​ផ្សារ យាយ​ផា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ហង្ស សិង្ហ អាយុ​៤១​ឆ្នាំ ជា​មេ​ឆ្នោត​វៀតណាម នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​នោះ ចំណែក​ស្ត្រី​ដែល​ជា​គូស្នេហ៍​មាន​អាយុ​២៣​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​កត់​ឆ្នោត​ឲ្យ​ជន​ខាងលើ​ដោយ​ផ្ទាល់ ហើយ​អ្នក​ទាំង​២​បាន​ស្នាក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​នេះ​តែ​ម្ដង ។

ស្ត្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ប្រាប់​នគរបាល​ថា នាង និង​បុរស​ដែល​ជា​មេ​ឆ្នោត​ម្នាក់​នេះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​នាង​ទើប​មាន​អាយុ​១៧​ឆ្នាំ ហើយ​ចូល​ទៅ​ស៊ីឈ្នួល​កត់​ឆ្នោត​ឲ្យ​បុរស​នេះ​ម្ល៉េះ ។ ការ​ស្រឡាញ់​គ្នា​នោះ គឺ​ធ្វើ​ឡើង​ដោយ​លួចលាក់​ប៉ុណ្ណោះ ហើយ​បុរស​នេះ​តែងតែ​ណាត់ជួប​នាង​រួម​រ័ក្ស​នៅ​តាម​ផ្ទះសំណាក់​នានា​ជា​ញឹកញាប់ ដោយ​ក្នុង​រយៈពេល​៣​ទៅ​៥​ថ្ងៃ​ម្ដង​ជា​រៀង​រាល់​ស​ប្ដា​ហ៍ ។ នាង​បាន​រៀបរាប់​បន្ត​ថា អ្វី​ដែល​ប្រុស​ស្នេហ៍​ចូល​ចិត្ត​ធ្វើ​នោះ គឺ​ការ​ថតរូប​ក្នុង​ពេល​កំពុង​ប្រតិបត្តិការ​រួម​រ័ក្ស​ជាមួយ​គ្នា​មាន​ទាំង​រូប​សន្លឹក និង​រូប​វី​ដេ​អូរ​ឃ្លី​ប​ផង​ដែរ ប៉ុន្តែ​រាល់​លើក​នាង​បាន​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ជន​នេះ​មក​លុប​រូប​ចោល​មិន​ដែល​ទុក​ឡើយ ។ លុះដល់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ បុរស​នេះ​បាន​ណាត់ជួប​នាង​ម្ដងទៀត​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​មិន​ស្គាល់យីហោ នៅ​ម្ដុំ​ខណ្ឌទួលគោក បន្ទាប់​មក​បាន​រួម​ភេទ​ជាមួយ​គ្នា និង​ត្រូវ​បាន​ប្រុស​ស្នេហ៍​ថតរូប​ទុកជា​ថ្មី​ម្ដងទៀត ។

ប៉ុន្តែ​លើក​នេះ​នាង​មិន​បាន​លុប​រូប​ចោល​ឡើយ បន្ទាប់​មក​ស្រាប់តែ​ប្រុស​ថ្លៃ​រមាស់​ដៃ​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Por Heng»​បង្ហោះ​នូវ​រូបភាព​ស៊ិ​ច​ដែល​បាន​រួម​ភេទ​ជាមួយ​គ្នា​នោះ​ទៅ​វិញ ។ ក្រោយ​ពេល​បែកធ្លាយ​រូប​អាសអាភាស​បែប​នេះ​នាង​ទប់​កំហឹង​មិន​បាន​ទេ​បាន​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​បំផុត ចំពោះ​ភាព​អា​មាស​មួយ​នេះ​ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ជួយ ។ បន្ទាប់​មក​នាង​ណាត់​ឲ្យ​បុរស​នេះ​ទៅ​ជួប​នៅ​ក្នុងផ្ទះ​សំណាក់ «​សម្បត្តិ​មាស​» ដោយ​មិន​ឲ្យ​បុរស​នេះ​ដឹងខ្លួន​មុន​ឡើយ ចំណែក​បុរស​នេះ​នឹក​ស្មានថា បាន​ឆ្ងាញ់​មាត់​ទៀត​ហើយ​ក៏​បាន​ទៅ​ជួប​ទាំង​ចិត្ត​ត្រេកអ​រលុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

Facebook Comments