កាន់តែប្រហើនហើយ !! ជនជាតិចិន ប្រើកាំបិតភ្ជង់.ក ប្លន់យកលុយស្រ្តីខ្មែរ

675
Loading...

ខេត្ត​បន្ទ​យ​មាន​ជ័យ ​៖ បុរស​ជនជាតិចិន​ម្នាក់​​យក​កាំបិត​តូច​ចុង​ស្រួច ភ្ជង់.ក​ស្ត្រី​ខ្មែរ​ប្តូរ​ប្រាក់​​​ប្លន់​យក​កាបូប​លុយ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ​​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត។

​ជនស​ង្ស័យ​ខាងលើ ឈ្មោះ​​លី ហឿ​ (Li Shuai) ហៅអា​ជេ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាសន្ន​បន្ទប់​លេខ​០២៤នៅ​សណ្ឋាគារ​លី ​​ស្ថិតក្នុង​អូរ​ជ្រៅ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ រីឯ​ខាង​ជន​រង​គ្រោះ​ឈ្មោះ រ៉ុ​ម សុ​ខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដែល​ជា​ម្ចាស់​តូប​ប្ដូរ​ប្រាក់ ។​

ប្រភព​បន្ត​ទៀតថា កាលពី​វេលា​ម៉ោង០៣ និង​១០​នាទី ថ្ងៃ​ទី​២៨ មេសា ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាពចូល​ក្នុង​តូប​ប្ដូរ​លុយនិង​លក់ទំនិញមួយក្លែង ក្នុង​គោលបំណង​ប្លន់ដោយ​មាន​ដាក់​កូនកាំបិត​ខ្លី​ក្នុង​កាបូបស្ពាយ​ត្រៀម​រៀបចំ​ជា​ស្រេច ហើយ​បន្លំ​ធ្វើ​ជា​មក​​ប្ដូរ​ប្រាក់ ពេល​ចូល​ទៅ​ដល់​ក្នុង​តូប ស្រា់តែ​ជនសង្ស័យ​បាន​ដក​កាំបិត​ខ្លី​ភ្ជង់​បំពង់ក​ប្លន់​យក​បាន​កាបូប​ដាក់​ប្រាក់​​តែម្តង ។ ​

ភ្លាម​ៗ​នោះ​ដែរ បានដឹង​កម្លាំង​កងរាជអាវុធហត្ថ​​ចុះ​ប្រតិបត្តិការ​ដេញ​តាម​ប្រផាប់​ចាប់​ប្រ​ភីងដើម្បី​ឃាត់​ខ្លួន​ជនសង្ស័យ។ កម្លាំងបានដកហូត​វត្ថុ​តាងមាន​​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​១​ ​មាន​ប្រាក់​ក្នុង​កាបូប​ចំនួន​៥០០០០B(​ប្រាំ​ម៉ឺនបាត) សម្ភាររបស់ជនរងគ្រោះ​​, កូនកាំបិត​ចុង​ស្រួច​១​ដើម​​។

ក្រោយមកត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត អន្តរា​គមន៍​​ទាន់​ពេល ដោយ​ឃាត់ខ្លួនបាន​ជនសង្ស័យបញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មេសា​ ដើម្បីចាត់ការបន្ត៕

Loading...