ថ្ងៃស្អែកស្តេចថ្មីនៃប្រទេសជប៉ុននឹងឡើងគ្រងរាជ្យ

273

បរទេស៖ នៅថ្ងៃ ១ ឧសភា ២០១៩ នេះ ព្រះអង្គម្ចាស់ ណារូហ៊ីតូ (ក្នុងរូប) នឹងក្លាយជាព្រះចៅអធិរាជទី ១២៦ នៃប្រទេសជប៉ុន ។ ព្រះអង្គមានព្រះជន្ន ៥៩ ព្រះវស្សា ។

ទាំងព្រះអង្គ ទាំងព្រះមហេសីព្រះអង្គ ព្រះនាម ម៉ាសាកូ (រូបខាងក្រោយ) សុទ្ធតែបានរៀននៅបរទេស (ព្រះអង្គម្ចាស់ក្សត្រី ម៉ាសាកូ មុនពេលរៀបការគឺជាអ្នកការទូតដ៏ជំនាញម្នាក់) ។

រជ្ជកាលព្រះចៅអធិរាជថ្មីត្រូវបានកំនត់ព្រះនាមថា ជាសម័យ Reiwa (រជ្ជកាលព្រះបីតាព្រះអង្គមានព្រះនាមថា រជ្ជកាល Heisei) ។ តែពិធីដាក់រាជ្យជាផ្លូវកការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ តុលា ខាងមុខនេះ ៕