ការបាញ់ប្រហារនៅវិហារ​សាសនា ​យូដា ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ ស្លាប់ម្នាក់ និងរបួសបីនាក់

140
Loading...

អន្តរជាតិ៖ មានមនុស្ស​ម្នាក់​បាន​ស្លាប់​ និង​បីនាក់​ទៀត​ បាន​រងរបួស​នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​ម្នាក់ ​បាន​ចូល​ទៅ​បាញ់​ប្រហារ​នៅ​វិហារ​សាសនា ​យូដា ទីក្រុង ​Poway​ រដ្ឋកាលីហ្វ័រញ៉ា​កាលពីថ្ងៃសៅរ៍កន្លងមក ។

លោក​ ​Bill Gore​ តម្រួត​ក្រុង​ សាន់ឌីហ្គោ(San Diego)​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​មាន​បុរស​ស្បែកស​ម្នាក់ ​បាន​ដើរ​ចូល​ក្នុង​វិហារនៅមុន​ម៉ោង​១១:៣០​នាទី​ ហើយ​បាន​បាញ់​ប្រហារ​ដោយ​កំាភ្លើង​ស្វ័យ​ប្រវត្តិ​ប្រភេទ​ AR​ ប៉ុន្តែ​ប្រហែល​ជា​កាំភ្លើង​នោះ​បាន​គាំង ​ក្រោយ​ពី​បាញ់​បាន​ប៉ុន្មាន​គ្រាប់ ។

លោក​បាន​បន្ថែម​ថា ​មាន​មនុស្ស​ ៤នាក់​បាន​រងគ្រោះ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ កុមារី​ម្នាក់ និង​បុរស​ពីរ​នាក់ ​។ ក្នុង​ចំណោម​បុរស​រងគ្រោះ​ គឺ​មានអាចារ្យប្រធានព្រះ​វិហារផងដែរ ។

លោក​ Gore បាន​បន្ថែម​ថា៖«គួរ​ឱ្យ​ក្រៀមក្រំ​មានជនរងគ្រោះ​ម្នាក់ ​បាន​ស្លាប់បាត់បង់ជីវិត​ ដោយ​មុខ​របួស‍ធ្ងន់ធ្ងរ» ។ ឯជនរងគ្រោះ​ ៣នាក់​ទៀត​ ​ដោយ​រួមទាំង​អាចារ្យ​ប្រធាន​ព្រះវិហារ ​មាន​ស្ថានភាព​នឹង​នរ​ទេ ។ ​

លោក​ David Nisleit​ មេប៉ូលិស​ក្រុង​សាន់ ឌីហ្គោ បាន​និយាយ​ថា ​ជនសង្ស័យដែលបានបាញ់ប្រហារនោះ ​បាន​ទាក់​ទងមក​ប៉ូលិស ​ក្រោយ​មក​បាន​ចូលសារភាព​នឹង​ប៉ូលិសម្នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ ​។ លោក​បាន​បន្ថែម​ថា ​ជនសង្ស័យ​មាន​អាយុ​១៩ឆ្នាំ ​ហើយ​រស់នៅ​ក្នុង​ក្រុង​ San Diego ។ (AP ថ្ងៃទី២៩ ខែមេសា)

Loading...