នឹករឿងអតីតកាល:-ទំនាស់រវាង លោកញឹក ឌឹម និងលោកស៊ីន ស៊ីសាមុត

1471

ទំនងដោយសារផ្ទាំងគំនូរទាំងនេះទើបធ្វើឱ្យលោកញឹកឌឺមអាក់អន់ចិត្តជាមួយលោកស៊ីនស៊ីសាមុត។

នារីក្នុងរូបគំនូរដ៏គួរឱ្យខ្នាញ់នេះ ជានារីម្នាក់ដែលលោកញឹកឌឺមលួចស្រលាញ់ តែដោយ សារគ្រួសារនាងមិនអនុញ្ញាតឱ្យស្រលាញ់គ្នា ឬមិនឱ្យពួកគាត់រៀបការជាមួយគ្នា លោកញឹក ឌឹម ក៏សម្រេចគូររូបនាងឡើងជាច្រើនផ្ទាំង និងពឹងឱ្យគេនិពន្ធប្រលោម លោកអំពីនាង និងលោកផងដែរ។

ក្រោយពេលគំនូរជាច្រើនផ្ទាំង ត្រូវបានគូររួច រាល់ លោកញឹក ឌឹម ក៏រៀបចំជាពិធីតាំងពិ ព័រណ៍ ដោយមានការផ្សាយនៅវិទ្យុ និងទូរទស្សន៍ជាតិ និងមានវត្តអធិរាជសំឡេងមាសស៊ីន ស៊ី សាមុត ចូលរួមច្រៀងកំដរផង។
លោកញឹក ឌឹម និងលោកស៊ីន ស៊ីសាមុត ជាមិត្តដ៏ជិតដិតនឹងគ្នា។ ប៉ុន្តែនៅថ្ងៃពិព័រណ៍នៅពេលភ្ញៀវកិត្តិយស នុិងអ្នកសារព័ត៌មានមកជុំគ្នា លោកស៊ីន ស៊ីសាមុត បែរជាអវត្តមានទៅវិញ។ ការអវត្តមាននេះ ទំនងដោយសារមាន ការស្នើពីភរិយាទីពីររបស់លោកមិនឱ្យលោកមកចូលរួម។

អវត្តមានរបស់លោកស៊ីន ស៊ីសាមុត នៅពេលនោះ ធ្វើឱ្យលោកញឹក ឌឹម អាក់អន់ស្រពោនចិត្តយ៉ាងខ្លាំងព្រោះបំណងប្រាថ្នារបស់គាត់ត្រូវខកខាន មិនបានសម្រេច ហើយចាប់ពីពេល នោះមកលោកញឹក ឌឹម ក៏សម្រេចចិត្តឈប់គូរគំនូរលើសំបកកាស្សែតឱ្យគ្រប់កាស្សែតចម្រៀងលោកស៊ីន ស៊ីសាមុត។

វិចិត្រករលើសំបកកាស្សែតចម្រៀងលោកស៊ីនស៊ីសាមុត ត្រូវបានធ្លាក់ទៅលើលោកហ៊ុល សុផុនវិញម្តង។

ក្រោយមកទៀត ខណ:លោកញឹក ឌឹម កំពុងខឹងលោកស៊ីន ស៊ីសាមុត មិនទាន់ត្រជាក់ចិត្តនៅឡើយនោះ លោកគង្គ ប៊ុនឈឿន រហស្ស នាមកវីម្ចាស់សង្កែរបានសរសេរចម្រៀងមួយវ៉ុលឱ្យលោកស៊ីនស៊ីសាមុតច្រៀងដើម្បីលក់ឱ្យផលិតកម្មឡាកស៊ា។

ក្នុងមានបទមួយមានចំណងជើងថារំដួលដងស្ទឹងសង្កែរ ដែលនៅត្រង់ចំណុចរ៉ឺហ្រ្វាំង ត្រូវច្រៀងថា វិចិត្រ ករអើយ កុំបាច់គូរអី នៅក្នុងលោកិយស្រីល្អគ្មានទេ…ធ្វើឱ្យលោកញឹកឌឹមផ្ទុះកំហឹងកាន់តែខ្លាំង រហូតប្តឹងលោកស៊ីន ស៊ីសាមុត ឡើងតុលាការ ព្រោះលោកយល់ថាលោកស៊ីនស៊ីសាមុតច្រៀងបញ្ឈឺឬដៀមដាមឱ្យលោក។

ប៉ុន្តែដោយសារលោកគង្គ ប៊ុនឈឿន ឡើងបំភ្លឺនៅតុលាការថា ចម្រៀងនេះ ជាចម្រៀងរបស់លោកសរសេរឱ្យលោកស៊ីនស៊ីសាមុតច្រៀង មិនមែនជាចម្រៀងរបស់លោកស៊ីន ស៊ីសាមុត ទើបលោកញឹក ឌឹម រសាយចិត្ត និងដកពាក្យប្តឹងពីតុលាការវិញ៕