អនុស្សាវរីយ៍មួយនៃជីវិតលោកសិុន សុីសាមុតនិងមាស សាម៉ន

216

លោកសាមុត និងលោកសាម៉ន ដើម្បីឱ្យគុណភាពចម្រៀងខ្មែរកាន់តែមានរសជាតិដល់អ្នកស្តាប់និងកាន់តែមានទីផ្សារនៅអំឡុងឆ្នាំ១៩៧៤ ខណ:កម្ពុជាកំពុងជាប់ដៃក្នុងភ្លើងសង្រ្គាមនោះ កវីដ៏ល្បីឈ្មោះ គឺលោកវ៉ោយហូរ បានសម្រេចផលិតបទចម្រៀងរាំវង់ រាំក្បាច់មួយវ៉ូល ក្នុងនោះមានបទរាំវង់មួយបទ តម្រូវឱ្យអធិរាជសំឡេងមាសលោកស៊ីនស៊ីសាមុត និងកំពូលអ្នក ចម្រៀងកំប្លែង លោកមាស សាម៉ន ច្រៀងឆ្លើយឆ្លងឌឺដងដាក់គ្នា គឺបទ ជួបគ្នានៅបាត់ដំបងឬអ្នកខ្លះហៅថា បទរើសប្រពន្ធគ្រប់ខេត្ត ដែលផ្តើមឃ្លានៃបទចម្រៀងគឺ អេ៎៎ …តើឯងទៅណា? ឯងមកពីណា ទើបបានជួបគ្នានៅបាត់ដំបងនេះ?

ដោយសារជាទម្លាប់ មុនពេលច្រៀងលោកមាស សាម៉ន ត្រូវការពិសារស្រាឱ្យស្រវឹងបន្តិចទើបច្រៀងបានល្អឬទើបច្រៀងបានពីរោះនោះ លោក វ៉ោយ ហូរ បានប្រាប់ទៅតន្រ្តីករខាងវាយស្គរត្រូវ ជាប្អូនថ្លៃលោកហាសសាឡន(លោកហសាសាឡនជាអ្នកសម្រួលតន្រ្តីដ៏ល្បីល្បាញនាសម័យនោះ) គឺលោកប៉ិល សំអុន ឱ្យជូនលោកមាស សាម៉ន ទៅទទួលទានស្រាមួយកែវ ឬពីរកែវឱ្យស្រវឹងស្រឿងៗសិន។

អាអុន ហ្អែងយកអាម៉ន ឱ្យវាទៅផឹកស្រាសិនចាំថត បើមិនអញ្ចឹងតែ វាច្រៀងមិនត្រូវទេ(លោកវ៉ោយ ហូរ និយាយ) តូបឬតៀមស្រា ដែលលោកមាសាម៉នទៅផឹកជាប្រចាំនោះគឺជាផ្ទះលក់ស្រាថ្នាំចិន សែនៅអូរឬស្សី។ រាលពេលព្រឹកព្រលឹមដែលមិនទាន់បើកទ្វារផ្ទះហើយឮសំឡេងគោះទ្វារ ម្ចាស់ផ្ទះលក់ស្រាដឹងថាតែលោកមាសសាម៉នមកហើយ ហើយជួនកាលពេលលឺគោះទ្វារមុនគេ គេលាន់មាត់ថាអូហ៍ នោះបងម៉នមកហើយ។

ក្រោយផឹកស្រាហើយ មកដល់ស្ទូឌីយ៉ូថត លោកមាសសាម៉ន តម្រូវឱ្យចូលក្នុងបន្ទប់ថតសំឡេងច្រៀងតែពីរនាក់លោកស៊ីមស៊ីសាមុត ឯក្រុមប្រគំតន្រ្តីនៅប្រគំខាង ក្រៅ។ង្នកទាំងពីរកាន់ណោតភ្លេង និងអត្ថបទទំច្រៀង ដើម្បីផ្ទៀងរៀងៗខ្លួន (កាលសម័យនោះចម្រៀងនិពន្ធភ្លាមច្រៀងភ្លាមជួនកាលបានហាត់ជួនមិនបានហាត់ទេគឺច្រៀងយកតែម្តង ខុសពីឥឡូវអ្នកចម្រៀងត្រូវយកភ្លេងទៅស្តាប់ ឬហាត់ច្រៀងយ៉ាងតិច៣ថ្ងៃមុន មុនពេលថត)។

បន្ទាប់ពីត្រៀមខ្លួននិងចូលដល់ក្នុងបន្ទប់ថត អ្នកទាំងពីរក៏ចាប់ផ្តើមច្រៀងឌឺដងដាក់ក្នាតាមទំនុកនៃអតហថបទចម្រៀងដែលលោកវ៉ោយហូរតម្រូវឱ្យ។ច្រៀងម្តងពីរដង បីដងលោកមាសាម៉ននៅតែច្រៀងខុស គឺខុសរហូត តែលោកស៊ីនស៊ីសាមុតមិនមាត់មិនកអីទេព្រោះលោកជាមនុស្សហ្មត់ចត់ និងអត់ធ្មត់ម្យ៉ាងការថតចម្រៀងគ្រានោះតែងតែមានខុសមានត្រូវ។ តែលើកទី៤ ពេលលោក មាស សាម៉ន ច្រៀងត្រូវបានល្អ លោកស៊ីនស៊ីសាមុត បែរជាច្រៀងភ្លាត់ ឬត្រដិតពាក្យម្តងទៅវិញ ទៅមកធ្វើឱ្យក្រុមអ្នកភ្លេងផ្ទុះ សំណើចព្រមគ្នាគឹលឡើង។ លោកមាសសាម៉ន លិកវ៉ោយហូរក៏សើចដែរ។ ការសើចនេះមិនបាន ធ្វើឱ្យលោក ស៊ីន ស៊ីសា មុតរីករាយក្បុងចិត្តទេគឺលោកចាប់ផ្តើមទម្លាក់ទឹកមុខ និងមានទឹកមុខមាំ បង្ហាញពីការខឹងសម្បារមួយភ្លែត។
ចំណែកលោក វ៉ោយ ហូរ ក្រោយពីឃើញអាការ:លោកស៊ីន ស៊ីសាមុត បែបនេះហើយ គាត់ស្រងាកចិត្តបន្តិចដែរ ហើយប្រាប់ទៅលោកមាស សាម៉ន ឱ្យព្យាយាមច្រៀងឱ្យត្រូវ និងល្អ។

.អាម៉ន អ្ហែងម្តងហ្នឹង ច្រៀងឱ្យត្រូវណា៎៎ ម្តងហ្នឹងយកហើយ (លោកវ៉ោយហូររំលឹក) លោកមាសាម៉នដែលកំពុងបែកញើសនៅក្នុងបន្ទប់ថតបានងក់ក្បាល លើកដៃជាសញ្ញាបញ្ជាក់ពីការសន្យាថានឹងធ្វើឱ្យបានល្អ។

ការប្រគំតន្រ្តី និងច្រៀងចាប់ផ្តើមម្តងទៀត លោកមាស សាម៉ន ដែលតាំងចិត្តថា នឹងធ្វើឱ្យល្អនោះ ពេលច្រៀងស្រាប់តែភ្លាត់ត្រដិតសំឡេងត្រង់ពាក្យមួយព្យាង្គ។ ប៉ុន្តែដោយមើលទៅដឹងថាលោកស៊ីនស៊ី សាមុត កំពុងអាក់អន់ចិត្តនោះ លោកវ៉ោយហូរសម្រេចយកការច្រៀងនេះ ជាការច្រៀងចុងក្រោយ។

លោកស៊ីន ស៊ីសាមុត ពេលចេញពីបន្ទប់ស្ទូឌីយ៉ូថតមកវិញភ្លាម ទាំងបែកញើសផង ក៏លាន់មាត់បែបខឹងផងថា អាណាច្រៀងកើត បើធុំស្រាឱ្យងូង. ឡើងឈ្លក់ហើយ…។ លោកចង់បញ្ជាក់ថា ការច្រៀងខុសរបស់លោកមុននេះ គឺដោយសារឈ្លក់នឹងក្លិនស្រា លោកមាស សាម៉ន ព្រោះអ្នកទាំងពីរកម្រច្រៀងជាមួយគ្នាណាស់។ សូមបញ្ជាក់ថា លោកស៊ីន ស៊ីសាមុត មិនចេះទទួលទានស្រា ឬបារីទេ។

លោកស៊ីនស៊ីសាមុត និងលោកមាស សាម៉ន ត្រូវខ្មេរក្រហមជម្លៀសទៅស្រុកកោះ ធំ និងសម្លាប់នៅទីនោះដូចគ្នារួមទាំងតារាភាពយន្តដ៏ល្បីលោកគង់ សំអឿនផង ដោយលោកស៊ីន ស៊ីសាមុត ត្រូវបានគេរកឃើញថាបានមានជីវិតរស់នៅក្នុងរបបខ្មែរក្រ ហម ដ៏ព្រៃផ្សៃ បាន១ឆ្នាំ១ខែនិង១ថ្ងៃ៕