នគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ចុះពិនិត្យជាតិអាកុលនិងក្រើនរំលឹកឱ្យប្រជាពលរដ្ឋលចូលរួមគោរពច្បាប់ចរាចរណ៍

0
668

ស្ទឹងត្រែង: សមត្ថកិច្ច នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងចុះពិនិត្យជាតិអាកុលនៅពេលយប់និងក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការគោរពច្បាប់ចរាចរណ៍ ពិសេសម្ចាស់រថយន្តធ្វើអាជីវកម្ម ដឹក អ្នកដំណើរបញ្ឈប់ ការផ្ទុកទំនិញសំពីងសំពោង ដែលងាយនិងបង្កគ្រោះថ្នាក់ចរាចរណ៍ ។

លោក ឧត្តមសេនីយ៍ត្រីអូតស៊ីវុត្ថាស្នងការរងនគរបាលខេត្តស្ទឹងត្រែងទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ទៅបីថាបុណ្យចូលឆ្នាំកន្លងផុតទៅក៍ដោយតែការបើកបរ បងប្អូនត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរទៅតាមល្បឿនកំណត់។

លោកបន្តថា៖ការគោរពច្បាប់បានល្អយើងនិងធានាសុវត្ថិភាពទាំងអ្នករួមដំណើរផង ដូចនេះម្ចាស់រថយន្ត មិនផ្ទុកទំនិញហូសកំណត់ រថយន្តឬយានជំនិះ ផ្សេងៗត្រូវឲ្យមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ប្រកបដោយ គុណភាព- ដូចជាហ្វាំង -កញ្ចក់- ចង្កូត- កង់- ភ្លើងចង្កៀង- កៅអី អង្គុយ-ដើម្បីធានា ការផ្តល់សុវត្ថិភាពនៅពេលធ្វើដំណើរឱ្យបានជាប្រចាំ។

លោក វរសេនីយ៍ត្រី តិវុទ្ធីនាយរងផ្នែកចរាចរណ៍ផ្លូវគោគ បានបញ្ជាក់ថា៖មួយរយៈកម្លងមកនេះក្រោយពីសមត្ថកិច្ចបានរឹតបន្តឹងនិងណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋរគោរច្បាប់ចរាចរណ៏បានច្រើន តែនៅមានមួួចំនួនតូចមិនទាន់ចូលរួមនៅឡើយ។
លោកថានៅពេលសមត្ថកិច្ចអនុវត្តច្បាប់ធ្វើការផាកពិន័យបងប្អូនចេះតែស្រែកថាប៉ូលីសគ្មានការយោគយល់តែពេលជួបគ្រោះថ្នាកពិបាកក្នុងការដោះស្រាយហើយស្តីថាសមត្ថកិច្ចខ្សោយមិនរឹតបន្តឹងច្បាប់ចរាចរណ៍។

លោកភាពសុធាម្ចាស់រថយន្តតាក់ស៊ីដឹកអ្នកដំណើរស្ទឹងត្រែង- ភ្នំពេញបានយល់ថាការគោរពច្បាប់ចរាចរណ៏ប្រជាពលរដ្ឋមួយចំនួនអនុវត្តនៅតែមុខសមត្ថកិច្ចតែប៉ុណ្ណោះ។

លោកសង្កេតឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារតែការមិនគោរពច្បាប់និងបើកបរក្នុងពេលស្រវឹងហើយការគ្រោះថា្នក់ទៀតសោធម្ចាស់រថយន្ត ច្រើនតែរត់ចោលហេតុការណ៍មិនបានខុសត្រូវ។

លោកគាំទ្រចំពោះការចុះត្រួកពិនិត្យជាតិអាកុលនៅពេលយប់ ព្រោះធ្វើឲ្យយើងទាំងអស់គ្នាបានយល់កាន់តែច្បាស់នូវច្បាប់ចរាចរណ៏ចៀសវាងបានពីការគ្រោះថ្នាក់ ហើយអ្នកដំណើរក៍មានសុវត្ថិភាព សង្គមមានសន្តិសុខល្អ ជាពិសេសអ្នកបរិភោគស្រាបើស្រវឹងកុំបើកបរ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រណៃណីជាតិចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែងកើតឡើងចំនួន៣លើកបង្ករបួសស្នាមមនុស្សចំនួន៥នាក់ក្នុងនោះរបួសធ្ងន់៣នាក់ នេះជាភាគរយតិចបំផុតដែលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋយើងបើកបរមានការយោគយល់និងអព្យាស្រ័យគ្នាបានច្រើន៕

Facebook Comments