នារីវ័យក្មេងស្រស់ស្អាតម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

572

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រទះឃេីញនារីម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦​ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨​ ជិតនិងសាលារៀនប៊ែលធី​នប៊ែលធី​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​ ៧យប់ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៩។

នារីរងគ្រោះឈ្មោះ​ ខន​ ស្រីលីន ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ មុនរបរជានិស្សិត​ និងជាអ្នកគិតលុយហាភីហ្សា​ មួយកន្លែង ស្នាក់នៅទីតាំងកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅស្រុកត្រាំកក់​ ខេត្តតាកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកេីតហេតុម្តាយនារីរងគ្រោះបានខលទៅតែមិនចូលបន្ទាប់មកក៏អោយប្អូនប្រុសទៅមេីលកន្លែងធ្វេីការតែមិនឃេីញទេីបទៅរកមេីលនៅបន្ទប់ជួលតែជាប់សោរខាងក្រៅ។

ប្រភពព័ត៌មានបានបន្តថា​ ក្រោយមកក៏ហៅម្ចាស់ផ្ទះអោយយកកូនសោរមកចាក់មេីលទេីបប្រទះឃេីញនារីរងគ្រោះចងកសម្លាប់ជាប់និងចម្រឹងបង្អូនបាត់ទៅហេីយ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ សពនារីរងគ្រោះមានសភាពស្អុយទៅហេីយមិនដឹងថាសម្លាប់ខ្លួនពីពេលណានោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញ់រាជធានីបានចុះមកកោសលវិច័យ្យជាក់ស្តែង​ តែមិនមានការបញ្ជាក់ថាសពស្លាប់ដោយចងកមែន ឬយ៉ាងណានោះទេ៕